រដ្ឋបាលខេត្តស្ទឹងត្រែងបង្កើតផ្សារចុងសប្តាហ៍ដើម្បីបើកឱកាសឲ្យកសិករលក់ផលិតផល

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបង្កើតឲ្យមានទីផ្សារកសិផលរៀងរាល់ចុងសប្តាហ៍ ដើម្បីផ្តល់ឱកាសជូនកសិករ អាចលក់ដូរបន្លែផ្លែឈើសរីរាង្គគ្មានសារធាតុគីមីដែលមិនបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
បើតាម លោក អ៊ុន សុខា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានបញ្ជាក់ថា៖ការបង្កើតឲ្យមានផ្សារកសិផលនៅរៀងរាល់ចុងសប្តាហ៍តាមជួរមាត់ទន្លេនេះជាយន្តការមួយជួយដល់កសិករនៅតាមបណ្តា ភូមិឃុំទីជនបទ ដែលពួកគាត់ផលិតបន្លែបង្ការបានអាចយកមកលក់នៅទីផ្សារនេះ។
លោកបន្តថា៖ បន្លែផ្លែឈើធម្មជាតិដែលកសិកម្មយកមកលក់នៅផ្សារចុងសប្តាហ៍នេះ គឺមិនតម្រូវឱ្យបង់ប្រាក់ ថ្លៃឈ្នួលតូបទេ ។ ដោយឡែកបន្លែដែលនាំចូលពីក្រៅខេត្ត ឬគ្មានប្រភពច្បាស់លាស់ ឬយកមកពី ប្រទេសជិតខាង មិនអនុញ្ញាតឲ្យនាំយកមកលក់នៅក្នុងផ្សារចុងសប្តាហ៍នេះឡើយ។
លោកឡុង វាសនា កសិករនៅភូមិហាងខូបាននិយាយថា លោកកបានគាំទ្រផែនការបង្កើតផ្សារចុងសប្តាហ៍នេះព្រោះបានបំពេញបំណងកសិករដែលចង់បាន និងជាទីចាប់អារម្មណ៍របស់អតិថិជននិយមមកទិញយកទៅបរិភោគបន្លែធម្មជាតិគ្មានសារធាតុគីមី មិនបង្កប៉ះពាល់សុខភាពអ្នកបរិភោគ។
លោកអះអាងថា៖ពេលមានទីផ្សារចុងសប្តាហ៍ជាប្រចាំប្រជាកសិករនឹងនាំគ្នាបង្កើនការដាំដុះបន្លែធម្មជាតិឲ្យបានច្រើនមុខទាំងបន្លែស្លឹកនិងបន្លែរផ្លែផងដែរ ព្រោះវាជាមុខព្រួញមួយបង្កលក្ខណៈជួយដល់មុខរបរលក់បន្លែមិនកកស្ទះ ហើយកសិករទទួលបានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពបន្ថែមទៀត ក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលកំពុងជំរុញឱ្យមានការលើកកម្ពស់វិស័យកសិកម្មកម្ពុជា។
សូមបញ្ជាក់ថា៖ផ្សារចុងសប្តាហ៍នេះមន្ទីរពាណិជ្ជកម្មចាប់ផ្តើមបើកដំណើររៀងរាល់ចុងសប្តាហ៍ចាប់ពីខែសីហានេះទៅដើម្បីផ្តល់ឳកាសជូនកសិករយកបន្លែធម្មជាតិមកលក់បានប្រាក់ចំណេញសម្រប់ដោះស្រាយជីវភាព៕

...

ប្រភព៖ វិទ្យុជាតិកម្ពុជា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print