ក្មេងម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ខណៈដែលនាំគ្នារុញទ្វាររបងលេង​ទៅមកៗធ្វើឲ្យផុតគន្លឹះខ្ទាស់ រលំទ្វារដែកសង្កត់

ចែករំលែក៖

ខេត្តកណ្តាល៖ ដោយសារតែការធ្វេសប្រហែស បណ្ដាលឲ្យក្មេងប្រុសម្នាក់ អាយុ០៩ឆ្នាំបានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាន់ពីទ្វារដែកផ្ទះរលំសង្កត់ពីលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥ និង៤០នាទីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅផ្ទះឈ្មោះ ឆោម​ ឈាង ភេទប្រុស អាយុ៥១ឆ្នាំ មានប្រពន្ធឈ្មោះ​យាវ​ គី​ អាយុ៥០ឆ្នាំ នៅភូមិព្រែកតូច ឃុំព្រែកដាច់ស្រុកលើកដែក​ ខេត្តកណ្ដាល។

មន្រ្តីមូលដ្ឋានបានឲ្យដឹងថា សពគ្រោះមានឈ្មោះ រុន​ ចំរុង ភេទប្រុស អាយុ០៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ស្រុកលើកដែក ខេត្តកណ្ដាល។

មន្រ្តីដដែលបន្តថា កាលពីថ្ងែទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៥ និង៤០នាទី​ កុមារាឈ្មោះ រុន​ ចំរុង និងគ្នីគ្នា៤ទៅ៥នាក់បាននាំគ្នាមកលេងនៅក្នុងដីឡូរ៍​របស់ជីតាឈ្មោះ​ ឆោម​ ឈាង និងយាយឈ្មោះយាវ​ គី​ ដោយរុញទ្វាររបងលេង​ ទៅមកៗធ្វើឲ្យផុតគន្លឹះខ្ទាស់ទ្វារបណ្ដាលឲ្យរលំទ្វារដែកសង្កត់ពីលើក្មេងប្រុស២នាក់ ទីមួយឈ្មោះរុន​ចំរុង (ក្មេងរងគ្រោះស្លាប់) និងទីពីរឈ្មោះភារ៉ា​ ឆៃរ៉ាត់ អាយុ១០ឆ្នាំ ត្រូវចំជើងឆ្វេងរបួសស្រាល។

បើតាមការបំភ្លឺរបស់ឈ្មោះសយ​ ស្រីនាង ភេទស្រី អាយុ២៩ឆ្នាំមុខរបរលក់ដូរមានទីលំនៅជាប់ផ្ទះកើតហេតុបានបញ្ចាក់ថា មុនពេលកើតហេតុខ្លួនបានឃើញក្មេងៗមានគ្នាមួយក្រុមបានចូលទៅក្នុងដីឡូតិ៍ជាប់ផ្ទះរបស់ខ្លួន​ បានមួយសន្ទុះក្រោយមកមានឮ សំលេងគ្រាំង​ ខ្លួននិងប្ដីក៏បានទៅមើលឃើញទ្វាររបងដែករលំសង្កត់ក្មេង​ ពេលនោះប្ដីខ្លួនបានហៅគ្នាគាស់លើកទ្វារទាញយកក្មេងចេញ​ ឃើញមានស្នាមបែកក្បាលផុងលលាដ៏ ដោយមិនមានកំរើកនិងដកដង្ហើមទេ​ ហើយប្ដីខ្លួនក៏បានលើកបីក្មេងរងគ្រោះរត់ឆ្លងផ្លូវយកទៅដាក់លើគ្រែក្រោមផ្ទះក្មេងរងគ្រោះ។

​ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ក្មេងរងគ្រោះ​ ពិតជាស្លាប់ដោយរលំទ្វារសង្កត់ពិតប្រាកដមែន។ករណីខាងលើនេះឪពុកម្ដាយក្មេងរងគ្រោះ​ សំណូមពរ ដល់សមត្ថកិច្ចជំនាញមិនបាច់ធ្វើការពិនិត្យលើសាកសពកូនរបស់ខ្លួន និងយកសពធ្វើបុណ្យតាមប្រពៃ​ណី៕សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print