ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនិឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ទោ សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌសែនសុខ តំណាងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានបន្តចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខខ រាជធានីភ្នំពេញ។
លោក សារឹម វុទ្ធី អធិការរងខណ្ឌបានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ រូបលោកបានដឹកនាំនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ ភូមិគោកឃ្លាង នៃសង្កាត់គោកឃ្លាង ខណ្ឌសែនសុខខ រាជធានីភ្នំពេញ។
ក្នុងនោះដែរក៏មានការចូលរួមពី
លោកវរសេនីយ៍ត្រី ដួង វណ្ណៈ នាយប៉ុស្តិ៍
លោកអនុសេនីយ៍ឯក នេត ប៊ុនធៀន នាយរងប៉ុស្តិ៍ លោកអនុសេនីយ៍ទោ គៀត ពន្លឺ ជាមន្ត្រីប៉ុស្តិ៍ លោក លាវ សុខហេង ចៅសង្កាត់រងទី២ និងលោក អ៊ាម ប៊ុណ្ណា អនុប្រធានភូមិបានចុះចែកសៀវភៅស្នាក់នៅមានចំនួន២២គ្រួសារ
សរុបចំនួនមនុស្សចំនួន ៩៩នាក់ ក្នុងនោះមានប្រុស៤៨នាក់ អាយុ១៨ឆ្នាំឡើងចំនួន ៧៦នាក់ ប្រុសចំនួន ៤២នាក់៕