Update ៖ ស្រ្តីជនជាតិចិនម្នាក់ លោតពីលើអគារខុនដូភែន​ ហោស​ រេស៉ីដេន(The Penthouse Condo ) ស្លាប់ដោយមិនដឹងថាជាករណីធ្វើអត្តឃាតឬជាករណីឃាតកម្ម..!

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីជនជាតិចិនម្នាក់ ដែលលោតពីលើអគារខុនដូ ភែន​ ហោស​ រេស៉ីដេន(The Penthouse Condo ) ស្លាប់ដោយគេមិនដឹងថាជាករណីធ្វើអត្តឃាតឬក៏ជាករណីឃាតកម្មនោះទេ ព្រោះម្ចាស់ទីតាំងព្យាយាមលាក់បាំងព័ត៍មាន ។ ប៉ុន្តែលោក លោក មៀច ឈួនសុីម៉ូលី អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន បានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះជាជនជាតិចិន អាយុ២០ឆ្នាំ លោតសម្លាប់ខ្លួនពីជាន់ទី១២។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រះសុធារស ខាងមុខផ្សារអីុអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា៖ ជនរងគ្រោះ(សព)​ ឈ្មោះ LIN BINGYI ​ អាយុ​២០​ឆ្នាំ ជនជាតិចិន​ ស្នាក់នៅខុនដូ​ ភែន​ហោស រ៉េសុីដែន​ បន្ទប់លេខ១២-០៨​ ជាន់ទី​១២​ ផ្លូវសុធារស​ ក្រុម២៨​ ភូមិ​៥​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានិភ្នំពេញ​ មុខរបរ​ទេសចរ កាន់លិខិតឆ្លងដែនលេខEF745652 ។ ប៉ុន្តែក្នុងលិខិតឆ្លងដែនត្រូវបានលុបឆ្នាំ ទុកតែថ្ងៃនិងខែ ។ ក្នុងការមើលរូបភាពសព ហាក់ជាអនីតិជន នៅក្មេងបំផុត។

ប្រភពព័ត៌មានពីសន្តិសុខនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងទ្បើយគាត់កំពុងឈរយាមនៅទីតាំងកើតហេតុ លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញជនរងគ្រោះធ្លាក់ពីលើអគារជាន់ទី៦ បែកក្បាលស្លាប់ភ្លាមៗ។

យ៉ាងណាមិញពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចពុំទាន់បញ្ជាក់ឱ្យច្បាស់លាស់ ថាជាករណីធ្វើអត្តឃាតឬក៏ជាករណីឃាតកម្មអ្វីឲ្យពិតប្រាកដនៅទ្បើយទេ ។

គួរបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះ ពេលកើតហេតុភ្លាមក្រុមការងារនគរដ្រេហ្គន ព្យាយាមសុំការបញ្ជាក់ពីសមត្ថកិច្ចនគរបាលខណ្ឌចំការមន តែសមត្ថកិច្ចមិនបញ្ជាក់ថាជាករណី​ អ្វីនោះទេនិងព្យាយាមលាក់បាំងព័ត៌មាន​ មិនឲ្យក្រុមអ្នកសារព័ត៌មានចូលទៅថតនិងសាកសួរព័ត៌មានលំអិតនោះទេ៕ដោយ៖ជ្រោយពេជ្រ

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print