ឃាត់ខ្លួនពលករខ្មែរឆ្លងដែនទៅថៃខុសច្បាប់ចំនួន៧នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ប្រុស ស្រី​ចំនួន៧​នាក់​​ត្រូវ​កម្លាំង​ប៉ុស្តិ៍នគរបាល​ការពារព្រំដែនសង្កែ​ល្បាត​ឃើញ​នៅវេលា​ម៉ោង​៤​ល្ងាច ថ្ងៃ ទី​៣ ខែសីហា ឆ្នាំ ២០២០ ក្នុងភូមិ​សាស្ត្រ ប៉ុស្តិ៍​សង្កែ ចំណុច​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្ទាប់ពី បាន​ចាញ់បោក​មេខ្យល់​ថា​ជូនទៅ​ស្រុកថៃ​រក​ការងារ​កន្លែង​ល្អៗ​ឲ្យធ្វើ ។

​លោក​វរសេនីយ៍ត្រី ឡុ​ក ធី នាយ​នគរបាល​ប៉ុស្តិ៍​ការពារព្រំដែនសង្កែ​បាន​ប្រាប់​ឲ្យដឹងថានៅល្ងាចថ្ងៃទី៣ខែសីហា ឆ្នាំ២០២០លោកបានដឹកនាំនគរបាលជាច្រើននាក់ចុះល្បាតនៅ​ចំណុច​ភូមិសាស្ត្រ​សង្កែ​ស្រាប់​បាន​ប្រទះឃើញ​ពលករ ប្រុស ស្រី​ចំនួន​៧​នាក់ បម្រុងលួចឆ្លងដែនខុស ច្បាប់​ទៅរក​ការងារ​ធ្វើ​នៅ ប្រទេសថៃខណ:ដែលគេដឹងថាមកដល់ពេលនេះសមត្ថកិច្ចថៃមិនទាន់បានឲ្យដំណឹង​ថា តម្រូវការ​កម្មករ​ធ្វើការ​នោះទេ​ដោយសារ​ជំងឺ កូវីដ-១៩​រា​ត​ត្បាត​ពេញ​ពិភពលោក​ពិសេស​ប្រ​ទេ​សថៃ ធ្វើ​ឲ្យ​ជនជាតិ​ថៃ កើត​ជម្ងឺ​នេះ​មាន​ស្លាប់ មាន​ឆ្លង រួចបង្ខំ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ​ប្រកាស​ប្រទេស​គ្រា​មាន​អាសន្ន។

ក្នុងនោះ រោងចក្រ​ត្រូវ​បិទ​ទាំងស្រុង ធ្វើឲ្យពលករ​ខ្មែរ​ខ្លះ​បង្ខំចិត្ត​ចាក​ចេញពី​ស្រុក ថៃ​ស្ទើរ​អស់ មក​ស្រុក​ខ្មែរ​វិញ ។រហូតមកដល់សព្វថ្ងៃនេះដែរប្រទេសថៃមិនទាន់​ដំណើរការ​ដូច​មុន​នោះឡើយ​ព្រោះ​សំអាងថា​ជំងឺ​កូ​វីដ​-១៩ មិនទាន់បាន​ធូរស្បើយ​នៅឡើយ​ប្រជាជន​ថៃ​មានការ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​។​

ជាមួយគ្នានេះដែរ​សមត្ថកិច្ច​ថៃ​បានបញ្ជាក់​ទៀតថា​អ្វីៗមិនទាន់ដំណើរការនៅឡើយដូច្នេះពលករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃប្រយ័ត្ន​ចាញ់បោក​មេខ្យល់​។​
យ៉ាងណាក្រោយពីឃាត់ខ្លួនពលករទាំង៧នាក់នេះដែលមកពីខេត្តបន្ទាយមានជ័យ​មាន​ចំនួន​៥​នាក់​និង​ខេត្តតាកែវ​ចំនួន ២​នាក់សមត្ថកិច្ចបាននបញ្ជូនពួកគាត់ទៅមណ្ឌលចត្តាឡីស័កទី១ វិទ្យាល័យ​ម៉ាឡៃ​ដើម្បី​ពិនិត្យ​សុខភាពនិងបានធ្វើការណែនាំឲ្យឈប់ចាញ់ការឃោសនារបស់មេខ្យល់កុំឲ្យ​ចាញ់បោក​មេខ្យល់​ទៀត៕ដោយ៖ប្រាថ្នា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print