ប្រទះឃេីញសពបុរសម្នាក់ស្លាប់ក្នុងប្រឡាយដាក់លូត្រូវម៉ូតូសង្កត់ពីលេី

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ត្រូវបានម៉ូតូសង្កត់ពីលើឈ្លក់ទឹកស្លាប់ដែលគេសង្ស័យថាជនរងគ្រោះអាចជិះម៉ូតូក្នុងល្បឿនលឿនបណ្តាលឲ្យរេចង្កូតធ្លាក់ចូលក្នុងប្រឡាយដែលគេកាយសម្រាប់ដាក់លូនៅដីឡូត៍មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែសីហាឆ្នាំ២០២០នៅត្រង់ចំណុចប្រឡាយលូដីឡូត៍មួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះបូ​ ហួរ​ ភេទប្រុសអាយុ២៣ឆ្នាំ​ មានស្រុកកំណេីតនៅភូមិព្រែកក្រួស​ ឃុំលេខ៣​ ស្រុកកោះធំខេត្តកណ្តាល​ ។
តាមប្រភពពីបុរសម្នាក់បានប្រាប់ឲ្យដឹងថាមុនកើតហេតុមានកម្មករដែលធ្វើរបងនៅចំណុចដីឡូត៍កើតហេតុខាងលើបានឃើញបុរសម្នាក់ជិះម៉ូតូហុងដាវ៉េវមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1B-4299ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើមេឃងងឹតផងបានរេចង្កូតមកខាងស្តាំដៃធ្លាក់មកចិញ្ចើមផ្លូវជាង២០ម៉ែត្របណ្តាលឲ្យដួលចូលប្រឡាយកាយសម្រាប់ដាក់លូត្រូវម៉ូតូសង្កត់ពីលើឈ្លក់ទឹកស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ប្រភពដដែលបានបន្តទៀតថា ក្រោយពីឃើញហេតុការណ៍នេះពួកគេក៏នាំគ្នារាយការណ៍ប្រាប់ទៅម្ចាស់ដី ហើយម្ចាស់ដីក៏បានរាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

ក្រោយមកសមត្ថកិច្ចបានចុះមកដល់រួចធ្វើការហ៊ុមព័ទ្ធនៅចំណុចកើតហេតុខាងលើ។ចំពោះករណីខាងលើនេះគេមិនទាន់ដឹងថាជាករណីអ្វីឲ្យពិតប្រាកដនោះទេ រង់ចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យទើបដឹងថាជាករណីអ្វីឲ្យពិតប្រាកដ។
បច្ចុប្បន្ន​សពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តអរុណវតីដេីម្បីពិនិត្យបន្ត៕

...

ដោយ​ សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print