ភ្នំពេញ៖ ដើម្បីចាំឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋពាក់ព័ន្ធការងារ ផ្តល់សេវាអត្តសញ្ញាណកម្មគ្រប់ប្រភេទ ពេលនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយប្រកាសពីកម្មវិធីទូរស័ព្ទ (App) ដែលមានឈ្មោះថា «GDI eServices» និងលេខទូរស័ព្ទ ១២៧១ ។
នៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ដើម្បីឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋពាក់ព័ន្ធការងារ ផ្តល់សេវាអត្តសញ្ញាណកម្មគ្រប់ប្រភេទ អគ្គនាយកដ្ឋានបានបង្កើតក្រុមប្រចាំការ សេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស ដែលមានមន្ត្រីប្រចាំការរង់ចាំឆ្លើយតបជូនរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រតាមរយៈ៖
១៖ ទូរស័ព្ទវៃឆ្លាត កម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) ដែលអាចទាញយកតាមរយៈ កម្មវិធី App Store និង Google Play
២៖ ទូរស័ព្ទប្រចាំការ (Call Center) លេខ ១២៧១ ដោយឥតគិតថ្លៃសេវាគ្រប់ប្រព័ន្ធទូរស័ព្ទ៕
សូមអានសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទាំងស្រុងមានដូចខាងក្រោម៖