ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច និងវឌ្ឍនៈភាពការងារខែកក្កដា និងទិសដៅខែសីហា ឆ្នាំ២០២០ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងការពារជាតិ ជូនដល់អង្គភាព និងបុគ្គល ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច ។ពិធីនេះ អញ្ជើញជាអធិបតី ពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកវរសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ ស្រុក ទាំង១៣ ប្រធានស្នាក់សន្តិសុខ ជាច្រើនរូបទៀត ៕
...
ដោយ ៖សសម