ខ្លាពពក មានវត្តមាននៅក្នុងខេត្តព្រះវិហារ និងស្ថិតក្នុងបញ្ជីក្រហម IUCN

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០
ខ្លាពពក ត្រូវបានកត់ត្រាក្នុងបញ្ជីរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងការ គំរាម កំហែង នៅលើពិភពលោក។ ទីជម្រករបស់ខ្លាពពកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ កំពុង ទទួលរងការបាត់បង់ធ្ងន់ធ្ងរដោយសារមានការកាប់ព្រៃខុសច្បាប់និងការអភិវឌ្ឍតំបន់កសិកម្ម។ តំបន់ដែលបានទទួលរងការបំផ្លិចបំផ្លាញទាំងនេះ លែងផ្តល់ជាទីជម្រក សម្រាប់ ប្រភេទសត្វដែលជាចំណីរបស់ខ្លាពពក រស់នៅ ក៏ដូចជាលែងផ្តល់ជាទីជម្រក គ្រប់គ្រាន់ សម្រាប់ខ្លាពពករស់នៅដែរ។ នេះបើយោងតាមអង្គការ WCS។
បើតាមអង្គការ WCS បានឱ្យដឹងថា កាលពីឆ្នាំ២០១២-២០១៣លោក អៃ ស៊ុហ៊្សុគី (Ai Suzuki)ក្នុងអំឡុងពេលចុះធ្វើ កម្មសិក្សាថ្នាក់បណ្ឌិតគាំទ្រដោយអង្គការ WCS សហការជា មួយរដ្ឋបាលព្រៃឈើ បានថត សត្វខ្លាពពកនេះបាន នៅក្នុងតំបន់ខ្ពង់រាបភាគខាង ជើងស្ថិត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងប្រទេស កម្ពុជា។ ខ្លាពពក ពួកវារស់នៅលើតំបន់ដែល លាត សន្ធឹងពីប្រទេសឥណ្ឌា ទៅដល់កោះតៃវ៉ាន់។ ទោះបីជាចំនួនរបស់ពួកវានៅក្នុង ប្រទេសខ្លះបានបាត់បង់ក៏ដោយ ក៏ខ្លាពពកនៅតែបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា ថៃ ឡាវនិងប្រទេសមីយ៉ាន់ម៉ា ផងដែរ។
តែទោះបីជាយ៉ាងណាក្ដី រោម ខ្លាពពកដ៏ទាក់ទាញរបស់អំបូរឆ្មាដ៏ស្រស់ ស្អាត នេះ បានក្លាយជាគោលដៅរបស់អ្នក ប្រមាញ់ហើយការបរបាញ់ខុសច្បាប់ រួមទាំងការ បំផ្លាញទីជម្រករបស់ពួកវា និងក្លាយ ជាកត្តារួមចំណែកដល់ការធ្លាក់ចុះនៃចំនួន របស់ពួក វា នៅក្នុងព្រៃ។ អ្នកវិទ្យាសាស្ត្រនិងអ្នក អភិរក្សកំពុងធ្វើការឈ្វេងយល់បន្ថែមអំពីចំនួនសត្វខ្លាពពក ដែលគេពិបាកនឹងរក ឃើញវាណាស់ ព្រោះវាចេញរកស៊ីនៅពេលយប់៕

...

ប្រភព៖ AKP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print