ភ្នំពេញ៖អតីតតារាសម្តែង លោក ហុង ឆានុន និង អតីតតារាចម្រៀង អ្នកនាង ម៉ូលីកា បានរៀបចំពិធីថ្ងៃចេញខែកូនស្រីរបស់ពួកគេហើយតាមទំនៀមទម្លាប់ខ្មែរ។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅគេហដ្ឋានរបស់ពួកគេចាប់ពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០និងក្រោមវត្តមានអ្នកសិល្បៈចូលរួមមួយចំនួនផងដែរ។
ក្រោយពីរៀបមង្គលការអស់រយៈពេលជិតមួយឆ្នាំរួចមក អតីតតារាសម្តែង លោក ហុង ឆានុន និង អតីតតារាចម្រៀង អ្នកនាង ម៉ូលីកា ដែលធ្លាប់ឆ្លងកាត់ជីវិតតស៊ូរួមគ្នានោះ បានបន្តប្រឹងប្រែងលើមុខជំនួញរបស់ពួកគេរហូទទទួលបានផ្លែផ្កាគួរឲ្យសរសើរ។ ការទទួលបានដំណក់ឈាមកូនស្រីបណ្តូលចិត្តកាន់តែធ្វើឲ្យស្នេហាពួកគេកាន់តែរឹងមាំហើយពេលនេះកូនស្រីដ៏គួរឲ្យខ្នាញ់របស់ពួកគេមានឈ្មោះ”នុន ច័ន្ទម៉ូលីតា”គម្រប់១ខែនៅថ្ងៃទី៥ខែសីហា ឆ្នាំ២០២០នេះ។មានអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរម៉ូលីកា ដែលពេលនេះនាងមានសុភមង្គលក្នុងគ្រួសារខ្លាំងណាស់ក្រោយទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រលាញ់។ ម៉ូនីកា និងស្វាមីគ្រោងទទួលយកកំណើតកូនសរុបចំនួន៣នាក់ ហើយសម្រាប់ការងារសិល្បៈវិញអតីតតារាស្រីរូបនេះអះអាងថានាងនៅតែស្រលាញ់ និងចង់ចូលរួមជាថ្មីប៉ុន្តែនាងថាមិនមានពេលវេលាគ្រប់គ្រាន់
គួរបញ្ជាក់ដែរថា ម៉ូលីកា ធ្លាប់បានចំណាយលុយជាង១០ម៉ឺនដុល្លារៀបការយ៉ាងគគ្រឹកគគ្រេងជាមួយលោកហុង មានុន កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ ហើយនាងបានសម្រាលកូនស្រីកាលពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០។គូស្នេហ៍តារា១គូនេះមានប្រវត្តិតស៊ូកម្សត់កម្ររជាមួយគ្នាជាង៣ឆ្នាំទើបរៀបការ៕
ដោយ វឌ្ឍនា