ថ្ងៃនេះ ព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ជាសះស្បើយ និងមិនមានអ្នកឆ្លងថ្មីទេ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន០៨នាក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា ៖ អ្នកជាសះស្បើយទាំង៨នាក់នោះរួមមាន៖ ក្រុមកងទ័ពមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា ចំនួន០៣នាក់, បុរសជនជនជាតិខ្មែរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០២នាក់ និងជនជាតិបរទេស៣នាក់ រួមមានជនជាតិឥណ្ឌូនេស៊ីម្នាក់, ឥណ្ឌាម្នាក់ និងជនជាតិអាមេរិកាំង ដែលជាមន្ត្រីជាន់ខ្ពស់ទូតអាមេរិកម្នាក់។
សូមបញ្ជាក់ថា៖ គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងសរុប២៤៣នាក់ (ស្ត្រី៤៧នាក់ និងបុរស១៩៦នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២១០នាក់ (ស្រី៤៦នាក់ និងបុរស១៦៤នាក់) និង អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៣៣នាក់។
សូមរំលឹកថា៖ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print