ពហុកីឡាដ្ឋានបាល់ទាត់ស៊ីដនីកំពុងដំណើរការសាងសង់ឡើងវិញទោះបីមានការផ្ទុះឡើងជំងឺកូវីដ-១៩ក៏ដោយ

ចែករំលែក៖

កីឡាអន្តរជាតិ៖ រដ្ឋាភិបាលរដ្ឋ New South Wales បាននិយាយកាលពីថ្ងៃពុធទី៥ សីហាថា គម្រោងសាងសង់កីឡដ្ឋានបាល់ទាត់ស៊ីដនីនឹងចំណាយទឹកប្រាក់៣០លានដុល្លារអូស្រ្តាលី (ប្រមាណ៥២៥លានដុល្លារ) នឹងចាប់ផ្តើមដំណើរការនៅសប្តាហ៍នេះហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញាឆ្នាំ២០២២

ការអភិវឌ្ឍតំបន់នោះឡើងវិញនៅជាប់នឹងកីឡដ្ឋានកីឡាគ្រីឃីត (Sydney Cricket Ground) ជាផ្នែកមួយនៃគម្រោងដ៏ចម្រូងចម្រាសដែលមានទឹកប្រាក់២ពាន់លានដុល្លារអូស្ត្រាលី (១,៤៣ពាន់លានដុល្លារ) ដើម្បីកែលម្អពហុកីឡដ្ឋានទាំងមូល

សំណើជំនួសាងសង់ពហុកីឡដ្ឋានជាតិអូឡាំពិកដែលមានកៅអីចំនួន៨៣.០០០ត្រូវបានទម្លាក់ទៅជាការជួសជុលឡើងវិញបន្ទាប់ពីគេទុកចោលដោយសារបញ្ហាហិរញ្ញវត្ថុដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១

រដ្ឋមន្ត្រីកីឡាស្តីទីលោក Geoff Lee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជាព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបមួយផ្សេងទៀតដែលបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់កីឡដ្ឋានដើម្បីចាប់ផ្តើមឡើងត្រៀមប្រកួតនាពេលខាងមុខ ពហុកីឡដ្ឋានថ្មីត្រូវបានរចនាឡើងមាន ប្លង់ក្លិបដែលមានកៅអីចំនួន៣០.០០០កៅអីដោយមានបំពាក់កញ្ចក់អេក្រង់លើកៅអីអង្គុយនឹងត្រូវលុបចេញដើម្បីពង្រីកកន្លែងឱ្យមានអ្នកគាំទ្របន្ថែ១៥.០០០នាក់បន្ថែមទៀតអាចឲ្យទស្សនាបានទាំងបាល់ទាត់ និងបាល់ឱប។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានដែលត្រូវបានសាងសង់ឡើងវិញគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ឱបថ្នាក់ជាតិ (Grand Rugby League Grand Final) នៅខែតុលា ឆ្នាំ២០២២ ក៏ដូចជាការប្រកួតនៅកីឡាបាល់ទាត់ពិភពលោកផ្នែកនារី World Cup ឆ្នាំ២០២៣ ដែលអូស្ត្រាលីនឹងធ្វើជាសហម្ចាស់ផ្ទះជាមួយប្រទេសនូវែលហ្សេឡង់។ សង្វៀនដែលបានរៀបចំការប្រកួតចំនួន៥ក្នុងព្រឹត្តិការណ៍បាល់ឱបពិភពលោកឆ្នាំ២០០៣ ក៏នឹងក្លាយជាមូលដ្ឋានគ្រឹះមួយនៃការដេញថ្លៃរបស់អូស្ត្រាលីក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនៅឆ្នាំ២០២៧

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print