ល្ងាចនេះភ្លៀងមួយមេធំ បង្កអោយបាក់ដើមឈើចំនួន ៥ទីតាំង និងទឹកលេចផ្លូវមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពេលមេឃភ្លៀងមួយមេធំ បង្កអោយបាក់ដើមឈើចំនួន ៥ទីតាំង សង្កត់រថយន្តប្រជាពលរដ្ឋកំពុងធ្វើដំណើរផងដែរ និងបណ្ដាលអោយទឹកលេចផ្លូវនៅតំបន់ទាបៗ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលពុំទាន់បានផ្លាស់ប្ដូរប្រព័ន្ធលូ តូចៗ ចាស់ៗ ចេញរួចរាល់។

ជាក់ស្ដែង នៅល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នេះ មានហេតុការបាក់ដើមឈើចំនួន៥ទីតាំង ដែលទីតាំងទី១ គឺនៅចំណុចស្ថានទូតបារាំង នៅតាមបណ្ដោយមហាវិថីព្រះមុន្នីវង់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលដើមឈើបានបាក់ចេញពីខាងក្នុងស្ថានទូតតែម្ដងបង្កអោយសង្កត់រថយន្តរបស់បងប្អូនប្រជាពលរដ្ឋចំនួន២គ្រឿង តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។

ទីតាំងទី២ នៅចំណុចស្ថានទូតចិន នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ទីតាំងទី៣ នៅចំណុចក្បែរពេទ្យកុមារជាតិ នៅតាមបណ្ដោយផ្លូវលេខ២៥៧ សង្កាត់ទឹលល្អក់ទី១ ខណ្ឌទួលគោក។ ទីតាំងទី៤ នៅក្បែរវត្តមហាមន្រ្តី តាមបណ្ដោយមហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា។ និងទីតាំងទី៥ នៅក្បែរផ្សារហេងលី តាមណ្ដោយផ្លូវលេខ២០០២ កែងនិងផ្លូវលេខ២៧១ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរក្រោយពីមេឃភ្លៀងមួយមេធំនេះ តាមបណ្ដាលផ្លូវនិងបណ្ដាមហាវិថីមួយចំនួនក្នុងភូមិសាស្រ្តារាជធានីភ្នំពេញក៏មានការជនលិចផ្លូវផងដែរ នៅតាមបណ្ដាលផ្លូវទាបៗ និងផ្លូវដែរគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ពុំទាន់បានធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូ រួចរាល់ តែខាងមុននេះនៅរាជធានីភ្នំពេញមិនអាចលិចដោយទឹកភ្លៀងទៀតឡើយ ខណៈប្រព័ន្ធលូកំពុងរៀបចំរំដោះទឹក និងមានមុតកាត់ធំៗ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print