រដ្ឋាភិបាលវៀតណាម យកកន្លែងលេងកីឡា ប្រែក្លាយទៅជាមន្ទីរពេទ្យបណ្ដោះអាសន្ន ដើម្បីដាក់អ្នកជំងឺកូវីដ១៩

ចែករំលែក៖

អន្តរជាតិ៖ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់នៅរសៀលថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ថា មន្ទីរពេទ្យបណ្ដោះអាសន្ន Tien Son ត្រូវបានសាង់រួចរាល់ជាស្ថាពរហើយ បន្ទាប់ពីការរៀបចំវាឡើងដោយប្រើរយៈពេលតែ ៤ថ្ងៃ។ នៅដំណាក់កាលដំបូងនៃប្រតិបត្តិការរបស់ខ្លួន មន្ទីរពេទ្យបណ្តោះអាសន្ន Tien Son អាចមានសមត្ថភាពផ្ទុកគ្រែចំនួន ២០០ ហើយនឹងត្រូវទុកសម្រាប់ទទួលអ្នកជំងឺ COVID-19 ការលើកឡើងបែបនេះ ខណៈដែលក្រសួងសុខាភិបាលវៀតណាមធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ ដើម្បីពិនិត្យលទ្ធភាពនិងផ្ដល់អាជ្ញាប័ណ្ណប្រតិបត្តិការនេះ

សូមជម្រាបថា បន្ទប់នីមួយៗមានទំហំ . ម៉ែត្រការ៉េ និងអាចដាក់គ្រែបាន ហើយវានឹងមានវាំងននដាច់ដោយឡែកពីគ្នានៅខាងក្រៅបន្ទប់នីមួយៗ ដើម្បីកំណត់ហានិភ័យនៃការឆ្លង។ នៅពេលដែលមន្ទីរពេទ្យនេះដាក់ដំណើរការ វៀតណាមនឹងបញ្ជូនទាហានមកយាមកាមនៅទីនោះ ដើម្បីជាសុវត្ថិភាពទាំងបុគ្គលិកពេទ្យ និងអ្នកជំងឺ COVID-19 នៅក្នុងតំបន់ដាច់ដោយឡែកនេះ។ រាល់បន្ទប់ទាំងអស់សុទ្ធតែមានលេខរៀង ដោយមានបំពាក់កង្ហារ ទូដាក់ប្រដាប់ប្រដារ និងគ្រែគេង។

គួរបញ្ជាក់ថា មន្ទីរពេទ្យបណ្ដោះអាសន្ននេះ ត្រូវបានសាងសង់ឡើងដោយសាជីវកម្មឯកជន មិនមែនរដ្ឋាភិបាលនោះទេ ដើម្បីជាការចូលរួមចំណែករំសាយបន្ទុកដល់អ្នកស្រុកទីក្រុងដាណាង។ មន្ទីរពេទ្យនេះត្រូវបានសាងសង់នៅក្នុងកន្លែងលេងកីឡា Tien Son ហើយវាក៏ជាមន្ទីរពេទ្យបណ្ដោះអាសន្នទី២ បន្ទាប់ពីមន្ទីរពេទ្យ Hoa Vang ដែលមានសមត្ថភាពដាក់គ្រែបាន ២០០ ដូចគ្នា។

បច្ចុប្បន្ន ទីក្រុងដាណាងកំពុងតាមដានស្ថានការណ៍បន្ថែមទៀត ហើយកំពុងគិតចង់ពង្រីកចំនួនគ្រែអ្នកជំងឺចំនួន ៧០០ បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតឡើង៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print