អាជ្ញាធរ​លី​បង់ បើកស៊ើបអង្កេត​នៅ​ជុំវិញ​ករណី​ផ្ទុះ​ដ៏កក្រើនៅក្នុង​ទីក្រុង​បេ​រូត ក្រោយឃាត់ខ្លួន​មន្រ្តីផែ ១៦​នាក់

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីបើកការស៊ើបអង្កេតនៅជុំវិញករណីផ្ទុះដ៏កក្រើ នៅក្នុងទីក្រុងបេរូតអាជ្ញាធរលីបង់ បានឃាត់ខ្លួនមន្រ្តីផែចំនួន ១៦នាក់ ក្នុងនោះក៏មានអ្នកគ្រប់គ្រងកំពង់ផែដែរ​ ​

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានលីបង់ NNA ដែលបានដកស្រង់សម្តីរបស់ចៅក្រមលីបង់មួយរូបកាលពីថ្ងៃទី ខែសីហាម្សិលមិញនេះ ដោយអាជ្ញាធរលីបង់ បានអះអាងថា ការឃាត់ខ្លួនមន្រ្តីផែចំនួន ១៦នាក់នោះ គឺដើម្បីស៊ើបអង្កេតលើបញ្ហាផ្ទុះនេះ ព្រោះកន្លងមកអាជ្ញាធរ បានសួរចម្លើយ មន្ត្រីផែ និងមន្ត្រីពន្ធគយច្រើនជាង ១៨នាក់ ដែលមានពាក់ព័ន្ធនឹងឃ្លាំងក្នុងកំពង់ផែផងដែរ

ទីភ្នាក់ងារព័ត៌មានដដែល មិនបានបញ្ជាក់ទេ ថាតើមន្ត្រីរូបណាខ្លះ ត្រូវគេឃាត់ខ្លួននោះទេ ប៉ុន្តែប្រភពតុលារការលីបង់ បានអះអាងថាអ្នកគ្រប់គ្រងកំពង់ផែបេរូត លោក Hassan Koraytem ក៏ស្ថិតក្នុងការចាប់ខ្លួននេះដែរ ក្រៅពីការចាប់ខ្លួន គណនីធនាគាចំនួន ត្រូវបានធនាគារកណ្តាលរបស់លីបង់បង្កក ក្នុងនោះមានគណនីរបស់អ្នកគ្រប់គ្រងកំពង់ផែបេរូត លោក Hassan និង ប្រធានការិយាល័យពន្ធគយលីបង់

ដោយឡែក នាថ្ងៃទី ខែសីហា ប្រជាជនលីបង់មួយចំនួន បានចេញមកបាតុកម្មនៅក្បែរសភា ដើម្បីទាមទារឲ្យរដ្ឋាភិបាលលីបង់លាចេញពីដំណែង ដោយសារតែការធ្វេសប្រហែស ទើបបណ្តាលឲ្យមានករណីផ្ទុះនេះឡើយ ដើម្បីបំបែកក្រុមបាតុករ រដ្ឋាភិបាល បានបញ្ជូនប៉ូលិសជាច្រើន និងប្រើឧស្ម័នបង្ហូរទឹកភ្នែក ក្រោយហេតុការណ៍ផ្ទុះដ៏កក្រើកនេះ លីបង់ បានទទួលជំនួយជាបន្តបន្ទាប់ទាំងហិរញ្ញវត្ថុ សម្ភារវេជ្ជសាស្ត្រ អ្នកជួយសង្គ្រោះ និងជំនួយផ្សេងៗជាច្រើនទៀត បន្ទាប់ពីរដ្ឋាភិបាលអំពាវនាវស្វែងរកជំនួយ បើតាមការប្រកាសរបស់សហភាពអឺរ៉ុប ខ្លួននឹងបញ្ចេញជំនួយសង្គ្រោះបន្ទាន់ឲ្យលីបង់ ក្នុងទំហំទឹកប្រាក់ជិត៤០លានដុល្លារ ទន្ទឹមនេះ អង្គការសហប្រជាជាតិ បានផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ លានដុល្លារ ដល់មន្ទីរពេទ្យលីបង់

សូមជម្រាបថា បន្ទាប់ពីករណីផ្ទុះកើតឡើង រដ្ឋាភិបាលលីបង់ បានបង្កើតគណៈកម្មាធិកាមួយ ដើម្បីស៊ើបអង្កេតលើមូលហេតុនៃការផ្ទុះរដ្ឋាភិបាលផ្តល់រយៈពេល ថ្ងៃ ក្នុងការស្វែងរកអ្នកពាក់ព័ន្ធ មូលហេតុនៃការផ្ទុះ និងការប្រមូលភស្តុតាងជាដើម សមាជិករបស់គណៈកម្មាធិកានេះ រួមមាន នាយករដ្ឋមន្ត្រី ដែលជាប្រធាន និងសមាជិករួមមានរដ្ឋមន្ត្រីយុត្តិធម៌ រដ្ឋមន្ត្រីមហាផ្ទៃ រដ្ឋមន្ត្រីការពារជាតិ និងប្រធានទីភ្នាក់ងារសន្តិសុខ

គួរបញ្ជាក់ថា ជុំវិញហេតុការណ៍នេះដែរ ប្រទេសដាណឺម៉ាកបានបរិច្ចាគទឹកប្រាក់ ,លានដុល្លារ និងសំលៀកបំពាក់ការពារសារធាតុគីមីចំនួន៦០០សម្រាប់ឲ្យលីបង់ តាមរយៈកាកបាទក្រហម បន្ថែមពីលើនេះ ចិន ហ្ស៊កដានី អ៉ីតាលី និងបណ្តាប្រទេសមួយចំនួនទៀត ក៏បានប្រកាសផ្តល់ជំនួយទៅឲ្យលីបង់ផងដែរ ក្នុងនោះមានការសង់សង់មន្ទីរពេទ្យបណ្តោះអាសន្ន ការបញ្ជូនក្រុមអ្នកជួយសង្គ្រោះ សម្ភារវេជ្ជសាស្ត្រ និងហិរញ្ញវត្ថុជាដើម

បច្ចុប្បន្ន រហូតមកទល់ពេលនេះ អ្នកស្លាប់ដោយសារការផ្ទុះនៅក្នុងទីក្រុងបេរូត បានកើនឡើងដល់ ១៥៧នាក់ និងអ្នករបួសជាង ពាន់នាក់ខណៈមនុស្សមួយចំនួន កំពុងបាត់ខ្លួន មនុស្សច្រើនជាង ៣០ម៉ឺននាក់ បានបាត់បង់ផ្ទះសម្បែង ជាមួយការខូចខាតដែលទំហំច្រើនជាង១០ពាន់លានដុល្លារ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print