បង្រ្កាបមុខសញ្ញារួមទាំងឧបករណ៍បទល្មើសជាក់ស្ដែង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្រ្តីនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញារួមទាំងឧបករណ៍បទល្មើសជាវត្ថុតាង ដើម្បីនាំយកទៅបន្តនីតិវិធី ។

ករណីឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញារួមទាំងឧបករណ៍បទល្មើសជាក់ស្ដែងនេះ ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បត្តិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចច្រកព្រាល ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកវាលវែងប្រាប់ថា មុខសញ្ញាជាជនសង្ស័យឈ្មោះ យស់ វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុច និងស្ថិតនៅភូមិឃុំកើតហេតុ ។

នគរបាលស្រុកដដែលបន្តទៀតថា ក្នុងនោះកម្លាំងដកហូតនូវឧបករណ៍ជាវត្ថុតាំងរួមមាន អាវុធកែច្នៃចំនួន ២ដើម ដុំអាំងសុីវាទ័រចំនួន ១គ្រឿង ខ្សែលួសចំនួន ៣ដុំ បង្គោលឈើសម្រាប់ទាក់ខ្សែលួសចំនួន ១២ដើម និងកណ្ដៀវដែកចំនួន ២ផ្លែ ចំពោះជនសង្ស័យជាមុខសញ្ញារួមទាំងឧបការណ៍ជាវត្ថុតាង នាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print