អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី លោក Lim Guan Eng ត្រូវបាន​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ចាប់​ឃាត់ខ្លួន​

ចែករំលែក៖

អន្តរជាតិ៖ស្ថាប័នប្រឆាំងអំពើពុករលួយ កាលពីយប់ថ្ងៃទី ខែសីហាម្សិលមិញនេះ បានចាប់ឃាត់ខ្លួន លោក Lim Guan Eng អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី ក្រោយមានការស៊ើបអង្កេតច្រើនសប្តាហ៍លើគម្រោងផ្លូវក្រោមសមុទ្រដែលមានតម្លៃ ,ពាន់លានដុល្លារ ដោយគម្រោងនេះ ត្រូវបានផ្ដល់ភ្លើងបៃតងអំឡុងអាណត្តិដឹកនាំលោកជាប្រមុខរដ្ឋាភិបាលប្រចាំរដ្ឋសហព័ន្ធ Penang

ក្នុងសេចក្តីប្រកាសព័ត៌មាន គណៈកម្មការ​​ប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានអះអាងថា លោក Lim អតីតរដ្ឋមន្ត្រីរូបនេះ រូវបានចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយលោកបានទៅដល់ទីស្នាក់ការកណ្ដាលនៃគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) សម្រាប់ការសាកសួរ ហើយលោក នឹងប្រឈមបទចោទចំនួនពាក់ព័ន្ធគម្រោងផ្លូវក្រោមសមុទ្រ ហើយលោកក៏នឹងរងការចោទប្រកាន់ពីបទល្មើសផ្សេងទៀតនៅតុលាការ Penang នាសប្តាហ៍ក្រោយផងដែរ

បើតាមសារព័ត៌មានសិង្ហបុរី Straits Times ដែលដកស្រង់ចុះផ្សាយយោងតាមសេចក្តីប្រកាសព័ត៌មានខាងលើថា៖ លោក Lim ដែលក៏ជាអគ្គលេខាធិការបក្សសកម្មភាពប្រជាធិបតេយ្យ (DAP) ផងនោះ នឹងត្រូវចោទប្រកាន់ជាមួយបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាចពាក់ព័ន្ធគម្រោងខាងលើ ហើយបទរំលោភអំណាចដាច់ដោយឡែកមួយករណីទៀត

ដោយឡែកបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Lim ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ នៅថ្ងៃទីខែសីហា   អ្នកនយោបាយវ័យ៥៩ឆ្នាំ ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំរូបនេះ ប្រឈមជាប់គុករហូតដល់ ២០ឆ្នាំ សម្រាប់បទចោទនីមួយៗ ប្រសិនបើរកឃើញទោសកំហុសមែននោះ

សូមជម្រាបថា គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បានស៊ើបអង្កេតផែនការផ្លូវរូងក្រោមសមុទ្រនេះជិតឆ្នាំមកហើយ តែការស៊ើបអង្កេតហាក់នៅទ្រឹងក្រោយការចាប់ខ្លួនអ្នកជំនួញនិងមន្ត្រីជាបន្តបន្ទាប់ពាក់ព័ន្ធនឹងគម្រោងខាងលើក្នុងដើមឆ្នាំ២០១៨យ៉ាងណាមិញ ការស៊ើបអង្កេតក្នុងសំណុំរឿងពុករលួយនេះ ត្រូវបានមើលឃើញថាមានសន្ទុះឡើងវិញ ក្រោយការដួលរលំរបស់រដ្ឋាភិបាលដឹកនាំដោយសម្ព័ន្ធភាព Pakatan Harapan ដែលក្នុងនោះលោក Lim កាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នាប៉ុន្មានសប្ដាហ៍នេះគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បានសាកសួរអ្នកនយោបាយសំខាន់ៗមួយចំនួនរបស់រដ្ឋ Penang ក្នុងនោះក៏មានអ្នកកាន់តំណែងបន្ទាប់ពីលោក Lim ជាប្រមុខរដ្ឋាភិបាលប្រចាំរដ្ឋសហព័ន្ធ Penang គឺលោក Chow Kon Yeow ផងដែរ

យ៉ាងណាមិញ នេះពុំមែនជាលើកទីមួយដែលគណៈកម្មការនេះបានចោទប្រកាន់លោក Lim ពាក់ព័ន្ធសំណុំរឿងពុករលួយ លោកធ្លាប់បានប្រឈមបទចោទពុករលួយទាក់ទងការទិញផ្ទះលំហែមួយក្រោមតម្លៃទីផ្សារ ក្នុងឆ្នាំ២០១៦ ក៏ប៉ុន្តែបទចោទនេះ ត្រូវបានទម្លាក់ចោលវិញក្នុងឆ្នាំ២០១៨ដោយអគ្គរាជអាជ្ញា នៅពេលនោះ លោក Tommy Thomas ពោលគឺប៉ុន្មានខែប៉ុណ្ណោះក្រោយសម្ព័ន្ធភាព Pakatan Harapan បានឈ្នះការបោះឆ្នោត

គួរបញ្ជាក់ថា លោក Lim Guan Eng បានកាន់តំណែងជាប្រមុខរដ្ឋាភិបាលប្រចាំរដ្ឋសហព័ន្ធ Penang ចន្លោះពីឆ្នាំ ២០០៨ និងឆ្នាំ២០១៨ លោកគឺជាថ្នាក់ដឹកនាំសំខាន់មួយក្នុងរដ្ឋបាលអតីតនាយករដ្ឋមន្ត្រីលោកមហាធៀ មហាម៉ាត់ ដែលចូលរួមក្នុងកិច្ចប្រឹងប្រែងស្រោងស្រង់លុយរាប់ពាន់លានដុល្លារដែលត្រូវបានលួចពីមូលនិធិអភិវឌ្ឍន៍ម៉ាឡេស៊ី (1MDB)

​​បើតាមសារព័ត៍មាន Straits Times បាននិយាយថា បច្ចុប្បន្ននេះ តាមការសិក្សាបឋមស្តីពីការសាងសង់ផ្លូវរូងក្រោមសមុទ្រតម្លៃជាងពាន់លានដុល្លារនេះ បានចាប់ផ្ដើម អំឡុងរដ្ឋបាលលោកក្នុងឆ្នាំ២០១៦  ផ្លូវរូងក្រោមសមុទ្រប្រវែង,គីឡូម៉ែត្រនេះ គ្រោងភ្ជាប់ក្រុង George Town និងក្រុង Butterworth ហើយបានស្ថិតក្នុងការសិក្សាដំណាក់កាលចុងក្រោយ កាលពីខែសីហា ឆ្នាំ២០១៩ ផែនការដ៏មហិច្ឆតានេះរំពឹងសម្រេចរួចរាល់នាឆ្នាំ២០២៥៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print