ប្រធានាធិបតីឥណ្ឌូណេស៊ី កាន់តែ​មិន​ពេញចិត្ត​នឹង​ការបំពេញភារកិច្ច​រប​ស់​មន្ត្រីក្រោមឱវាទ ក្នុងស្ថានភាព​ប្រទេស កាន់តែ​រង​ការគំរាមកំហែង​ពី​វីរុស COVID-19

ចែករំលែក៖

អន្តរជាតិ៖ ប្រទេសឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅតែបន្តមានករណីឆ្លង COVID-19ក្នុងអត្រាមួយដែលគួរឲ្យព្រួយបារម្ភ ដោយស្ថានភាពនេះ មិនត្រឹមតែគំរាមកំហែងដល់ការរស់នៅរបស់ប្រជាជនឥណ្ឌូណេស៊ីប៉ុណ្ណោះនោះទេ មិនតែប៉ុណ្ណោះវាកំពុងតែបន្តដាក់សម្ពាធដល់គណៈរដ្ឋមន្ត្រីរបស់លោកប្រធានាធិបតី ចូកូ វីដូដូ ​(​Joko​ ​Widodo​)​ ដែលកំពុងតែដឹកនាំរដ្ឋាភិបាលក្នុងអាណត្តិទីពីររបស់លោកផងដែរបើទោះបីជាបណ្តាប្រទេសក្នុងតំបន់មួយចំនួនមានការថមថយនៃការឆ្លងវីរុស COVID-19 ក៏ដោយ

លោកប្រធានាធិបតី ចូកូ វីដូដូ គ្រាន់តែរយៈពេលមិនដល់ពីរខែផង លោកបានបង្ហាញការខកចិត្តពីរលើករួចទៅហើយលើការអនុវត្តការងាររបស់មន្ត្រីក្រោមឱវាទរបស់លោក ពាក់ព័ន្ធនឹងវិធានការឆ្លើយតបនឹងការរីករាលដាលនៃ វីរុសCOVID-19​ មិនតែប៉ុណ្ណោះលោក ចូកូវីហាក់ដូចជាកាន់តែមិនពេញចិត្តនឹងការបំពេញភារកិច្ចរបស់មន្ត្រីក្រោមឱវាទ ក្នុងស្ថានភាពប្រទេស កាន់តែរងការគំរាមកំហែងពីវីរុសមួយនេះដែលមិនទាន់មានវ៉ាក់សាំងដែលច្បាស់លាស់សម្រាប់ការពារ និងព្យាបាលនោះទេ

បើតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Post នៅថ្ងៃ សីហា ថ្មីៗនេះថា លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានបង្ហាញពីការខកចិត្តខ្លាំងជាថ្មីលើការឆកល្វែងក្នុងការគ្រោងថវិកាដ៏តូចតាចរបស់ក្រសួង និងស្ថាប័នរបស់រដ្ឋាភិបាលដើម្បីឆ្លើយតបនឹងវីរុសCOVID-19​ ដោយលោក  បានវាយតម្លៃថា ក្រសួងពាក់ព័ន្ធរបស់លោក ហាក់នៅតែមិនទាន់យល់ពីស្ថានភាពបន្ទាន់ និងចាំបាច់របស់ប្រទេសនៅឡើយនោះទេ

លោកប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ បានសង្កត់ធ្ងន់ថា រដ្ឋមន្ត្រីនីមួយៗ គួររៀបចំផែនការថវិការបស់ខ្លួនឲ្យបានល្អិតល្អន់ ទើបវិធានការគ្រប់គ្រងវិបត្តិ អាចសម្រេចបានឆាប់រហ័ស ការធ្វើការរបស់គណៈរដ្ឋមន្ត្រីរបស់លោករបៀនេះ សម្រាប់លោកប្រធានាធិបតី មិនអាចឲ្យលោក មិនគិតបានឡើយ

លោកប្រធានាធិបតី បានលើកឡើងទៀតថា បច្ចុប្បន្នគណៈរដ្ឋមន្ត្រីរបស់លោក បានជំរុញលើការងារចូលរួមវិភាគទានក្នុងចំណោមថ្នាក់ដឹកនាំ និងក្រុមគ្រួសារថ្នាក់ដឹកនាំ ដើម្បីចូលរួមផ្សព្វផ្សាយពីសារៈសំខាន់ក្នុងការអនុវត្តតាមវិធានសុខាភិបាល លោក ប្រធានាធិបតី មិនបន្ទោសពីការជំរុញនេះនោះទេ ក៏ប៉ុន្តែ លោក  ក្រើនរម្លឹកដល់សេនាធិការរបស់ខ្លួន គួរតែគិតគូរលើវិធានការចាំបាច់ និងបន្ទាន់ច្រើនជាងការងារនេះ ដ្បិតបច្ចុប្បន្នករណីឆ្លងរបស់ប្រទេសកើនឡើងជាង១០ម៉ឺននាក់ ខណៈអ្នកស្លាប់មានដល់ជាងពាន់នាក់ ទៅហើយនោះ

ចំណែកអ្វីដែរគួរឲ្យកត់សម្គាល់នោះ មុនពេលនៃការចេញសារខកចិត្តដោយសារតែបញ្ហានេះ លោកប្រធានាធិបតី ក៏បានចេញសេចក្តីថ្លែងការណ៍ព្រមានរុះរើគណៈរដ្ឋមន្ត្រីរបស់លោក រួចម្តងទៅហើយនៅខែមិថុនាកន្លងទៅ នៅពេលនោះ លោក បានគំរាមថា នឹងផ្លាស់ប្តូររដ្ឋមន្ត្រីមួយចំនួន ដែលបរាជ័យក្នុងការរៀបចំ និងវិធានការទាន់ពេលដើម្បីដោះស្រាយវិបត្តិ COVID-19 ទាំងផ្នែកសង្គមកិច្ច និងផ្នែកសេដ្ឋកិច្ច នេះ នៅមិនទាន់រាប់បញ្ចូលការព្រមាន មុនពេលស្ថានភាពវិបត្តិធ្ងន់ធ្ងរផង

គួរបញ្ជាក់ថា នៅក្នុងអាណត្តិទីមួយ នៃការដឹកនាំរដ្ឋាភិបាលរបស់ លោកប្រធានាធិបតី ចូកូ វីដូដូ ដែលចាប់ផ្តើមពីឆ្នាំ២០១៤មក លោកក៏ធ្លាប់រុះរើគណៈរដ្ឋមន្ត្រីរបស់លោកច្រើនដងដូចគ្នា ពោលគឺការរុះរើគណៈរដ្ឋមន្ត្រី គឺជាយុទ្ធសាស្ត្រមួយរបស់លោកក្នុងការកែទម្រង់មន្ត្រីរដ្ឋាភិបាល ហើយ ការរុះរើនោះក្នុងគោលដៅធំបំផុត គឺដើម្បីធានាពីប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាល ក្នុងកិច្ចការផ្តល់សេវាសាធារណៈជូនប្រជាជននោះឯង៕ដោយ៖ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print