អាជ្ញាធរប៉េកាំង ព្រមានសហរដ្ឋអាមេរិកជាថ្មីម្តងទៀត ក្នុងការជ្រៀតជ្រែក​ក្នុងការផ្ទៃក្នុងរបស់​ចិន​មក​ក្នុងការ​បោះឆ្នោត

ចែករំលែក៖

អន្តរជាតិ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ចាវ លី​ជៀន (Zhao Lijian) នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ២០២០ បានប្រកាស​ជាថ្មី​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ឈប់​អូស​ខ្លួន​ចូលក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ខែវិច្ឆិកា​ខាងមុខ ព្រោះនេះជា​នយោបាយ​ផ្ទៃក្នុង​របស់​អាមេរិក​ខ្លួនឯង​ប៉ុណ្ណោះ​។ លោក ចាវ បន្តថា ក្រោយ​មន្ត្រី​ប្រឆាំង​ចារកម្ម​អាមេរិក ​ព្រមាន​ការជ្រៀតជ្រែក​របស់​ចិន​មក​ក្នុងការ​បោះឆ្នោត ហើយ​ចិន​ចង់​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ចាញ់​តែម្ដង​។​

​លោក ចាវ លី​ជៀន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១០ ខែសីហាម្សិលមិញនេះ និយាយថា ចិន​មិនដែល​បាន​កកូរកកាយ​ការបោះឆ្នោត​អាមេរិក ហើយក៏​គ្មាន​ប្រយោជន៍​អ្វី​ដើម្បី​ធ្វើបែបនេះ​នៅ​ថ្ងៃ​អនាគត​ដែរ​។ លោក ចាវ ក៏​ប្រកាស​ជាថ្មី​ឲ្យ​អាមេរិក​ឈប់​ប្រើ​ល្បិ​ត​អូស​ចិន​ឲ្យ​ចូលក្នុង​នយោបាយ​ផ្ទៃក្នុង​របស់ខ្លួន ហើយក៏​ឈប់​ប្រើពាក្យ​អនាគត​ដើម្បី​គាំទ្រ​អំណះអំណាង​របស់ខ្លួនដោយ​គ្មាន​ព័ស្តុតាង​អ្វី​នោះ​។​

​ដោយឡែកលោក William Evanina នាយក​មជ្ឈមណ្ឌល​ប្រឆាំង​ចារកម្ម និង​សន្តិសុខ ជា​អ្នក​ចុច​ឈ្មោះ​ចិន បូក​ទាំង​រុស្ស៊ី និង​អ៊ីរ៉ង់​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ដែល​បានលើកឡើង​ពី​ការ​គំរាម​របស់​ប្រទេស​ទាំងបី​ចូល​ការបោះឆ្នោត​ខែវិច្ឆិកា​។ ការ​ចោទ​នេះ មិនមែនជា​រឿង​ថ្មី​ឡើយ តែ​អាមេរិក​មិនសូវ​បានបង្ហាញ​ព័ស្តុតាង​ជាក់លាក់​ពី​ចិន​ឡើយ​។ ប៉ុន្តែចិន ក៏​តែង​បដិសេធ​ការចោទប្រកាន់​បែបនេះ ដោយ​ចាត់ទុក​ការបោះឆ្នោត​អាមេរិក ជា​កិច្ចការ​ផ្ទៃក្នុង​របស់​អាមេរិក​ខ្លួនឯង​។

លោក ចាវ នៅពេល​ត្រូវបាន​សួរ​ពី​សេចក្ដីថ្លែងការណ៍​របស់​លោក Evanina លោកក៏បាននិយាយថា៖ «​ខ្ញុំ​ត្រូវតែ​បញ្ជាក់ថា អ្នកនយោបាយ​អាមេរិក​ខ្លះ​តែងតែ​វាយតម្លៃ​អ្នកផ្សេង​ដោយ​ស្តង់ដា​របស់ខ្លួន ហើយ​តែង​ប្រើ​សម្មតិកម្ម ឬ​ពាក្យ​អនាគតកាល​ដូចជា អាច ឬ​ព្យាយាម ដើម្បី​បង្ខូច​ចិន​ដោយ​គ្មាន​ព័ស្តុតាង​។​» មន្ត្រី​ចិន​ដដែល​បន្តថា មន្ត្រី​អាមេរិក​គួរ​ធ្វើ​អ្វី​ដោយ​ការទទួលខុសត្រូវ ហើយ​គិតគូរ​មុខមាត់​ប្រទេសជាតិ​របស់ខ្លួន​ផងដែរ​។

​សូមចម្រាបថា ជុំវិញរណីខាងលើនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនរូបនេះ ក៏​ឆ្លៀត​វាយបក​ទៅ​អាមេរិក​រឿង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុងនេះ ដោយ​ហៅ​ការលើកឡើង​បែបនេះ​ជា​មិន​សម​ហេតុ​សម​ផល​។ ដោយ​លោក ចាវ សង្កត់ធ្ងន់ថា អាមេរិក​ទៅវិញ​ទេ ដែល​កកូរកកាយ​ផ្ទៃក្នុង​ចិន​មិនចេះ​ឈប់ឈរ​នោះ​។

​គួរបញ្ជាក់ថា មន្ត្រី​ក្រសួងការបរទេស​រូប​នេះ ក៏បាន​ប្រកាស​ជា​ចំហ​ដែរ​ថា គោលនយោបាយ​របស់​ប៉េកាំង​ទៅកាន់​វ៉ាស៊ីនតោន​មិន​ផ្លាស់ប្ដូរ​ឡើយ​។ នោះ គឺ​ការប្ដេជ្ញាចិត្ត​មិន​ឲ្យ​មាន​ជម្លោះ និង​ការប្រឈមមុខ ការគោរព​គ្មាន​ទៅវិញទៅមក ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​ផងដែរ​។ ព្រម​គ្នា​នេះ ចិន​ក៏​ការពារ​ផលប្រយោជន៍​របស់ខ្លួន​មិន​ឲ្យ​បាត់បង់​ដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print