Update ៖ផ្អេីលពេញកោះពេជ្រ!! ខ្មាន់កាំភ្លេីង​ និងសមត្ថកិច្ចបាញ់តតាំងគ្នាជិត១០គ្រាប់​ផ្អេីលដល់អភិបាលក្រុង​ ខណៈចាប់ខ្លួនជនសង្ស័យបាន២នាក់​

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អេីលខ្លាំងមែនទែន​ ខណៈជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនបានផ្ទុះគ្រាប់កាំភ្លើងបាញ់​រះ​តដៃ​ជា​មួយ​សមត្ថកិច្ច​ជា​ច្រើន​គ្រាប់​ កាលពី​នៅ​វេលា​ម៉ោង​ជាង​១០យប់​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០២០​ ស្ថិតនៅ​ក្នុង​មជ្ឈមណ្ឌលកោះ​ពេជ្រ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

    យោងតាមប្រសាសន៍របស់លោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា​ ករណីបង្ក្រាបគ្រឿងញៀនខាងលេី​ គឺឃាត់ខ្លួនជនសង្ស័យបាន២នាក់​ ក្រោយពីជនសង្ស័យបានផ្ទុះអាវុធចំនួន៥គ្រាប់​ ឯសមត្ថកិច្ចបាញ់ការពារខ្លួនចំនួន៣គ្រាប់​ ។

    ជាមួយគ្នានោះ​ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានប្រាប់ក្រុមការងារ​ (កាសែតនគរវត្ត​) ឲ្យដឹងដែរថា៖ ករណីនេះ ជាបទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានតាមប្រម៉ាញ់ជនសង្ស័យ តែពួកគេបានបាញ់មកលើសមត្ថកិច្ច ខណៈកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងសមត្ថកិច្ចមូលដ្ឋានកំពុងឡោមព័ទ្ធ ជាមួយវិធានប្រុងប្រយ័ត្នបំផុត ។

  បច្ចុប្បន្ន​ ជនសង្ស័យចំនួន២នាក់ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងមូលដ្ឋាន​ជំនាញគ្រប់ផ្នែក​ ត្រូវបានឃាត់ខ្លួនបញ្ចូនទៅធ្វេីការសាកសួរនៅមន្ទីប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ​ ដេីម្បីបន្តស្វែងរកបក្ខពួកយកមកផ្ដន្ទាទោសតាមច្បាប់​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print