បុរសម្នាក់ស្លាប់ និង ម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តបែនដឹកដីបុកម៉ូតូ

ចែករំលែក៖

ខេត្តព្រះសីហនុ៖  មានករណីគ្រោះថ្នាក់ចរាចរណ៍រ វាងរថយន្តដឹកដីបុកជាមួយម៉ូតូនៅជិតសាលាដុនបូស្កូ ស្ថិតក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ កាលពីម៉ោង ៦:៣០ល្ងាច ថ្ងៃ១២ ខែសីហា ឆ្នាំ២០២០។យោងតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត ប្រភេទបែនដឹកដី ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាក លេខ កំពង់ចាម 3A-5931 អ្នកបើកបរឈ្មោះ ហេង វុត្ថា ភេទ ប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើ បានជ្រុលទៅបុកម៉ូតូ ០១គ្រឿងម៉ាក HONDA BEAT ពណ៌ ខៀវ ពាក់ស្លាក លេខ កំពងចាម1U-6915 មានទិសដៅស្របគ្នាបណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូ(មិនទាន់ស្គាល់អត្តសញ្ញាណ ) ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម រួចរថយន្តជ្រុលចង្កូតទៅខាងឆ្វេងដៃបុកនឹងទុយោទឹកនិងបង្គោលភ្លើងអគ្គិសនី១ដើម និងប៉ះដល់សំយាបផ្ទះពលរដ្ឋមួយកន្លែង មានម្ចាស់ឈ្មោះ មុយ ខាត់ ភេទប្រុស អាយុ ៦៩ឆ្នាំ មុខរបរ លក់ដូរ បណ្តាលឲ្យរថយន្តខូចខាតផ្នែកកាប៊ិនខាងមុខ គៀបជាប់អ្នកបើកបររថយន្តរងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានពលរដ្ឋនិងសមត្ថកិច្ចជួយគាស់នាំយកទៅមន្ទីរពេទ្យផងដែរ៕ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្តកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ឆ្លាមសមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print