ភ្នំពេញៈ សាខាក្រុមហ៊ុនCCP ដែរមានលក់សម្ភារៈគ្រឿងជ័រ បានបង្កឲ្យមានអគី្គភ័យឆាប់ឆេះបង្កឲ្យភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែររស់នៅជិតខាងរត់ចែកជេីងគ្នាតែមិនបង្កឲ្យឆេះដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតដោយសារតែអាជ្ញាធរខណ្ឌដូនពេញសហការជាមួយកម្លាំងនគរបាលការិយាល័យពន្លត់អគ្គីភ័យចុះមកអន្តរគមន៍ទាន់ពេលវេលា ។
ករណីអគ្គីភ័យខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣ខែកក្ដដា ឆ្នាំ២០១៥ នៅចំណុចដីឡូតិ៍លេខ២៦ ផ្លូវលេខ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសន្តិសុខក្រុមហ៊ុនCCPខាងលេីនេះ ឈ្មោះផល ប៊ុនណ្ណា ភេទប្រុស អាយុ២១ឆ្នាំស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានឲ្យដឹងថា នៅមុនពេលកេីតហេតុគាត់កំពុងតែយាម ហេីយបានយកសំរាមទៅចោលនៅមុនបន្ទប់ការិយាល័យក្រុមហ៊ុន ស្រាប់តែឃេីញបុគ្គលិកប្រុសស្រី២នាក់ កំពុងធ្វេីការនៅក្នុងបន្ទប់ មានការឆោឡោ នឹងឃេីញផ្សែងបន្ទាប់មកមានភ្លេីងកាន់តែខ្លំាងឡេីង ក៏បង្កឲ្យមានការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរគមន៍ភ្លាមៗផងដែរ ។
ក្នុងហេតុការណ៍ភ្លេីងឆេះនេះដែរគឺប្រជាពលរដ្ឋនឹងអាជ្ញាមូលដ្ឋានបានសហការគ្នាជួយបាញ់ពន្លត់ដោយអ្នកខ្លះយកបំពង់ពន្លត់អគ្គីភ័យ អ្នកខ្លះទាញ់ទុយោទឹក ហេីយគេឃេីញរថយន្តពន្លត់អគី្គភ័យរបស់នគរបាលការិយាល័យក្រុងចុះមកដល់បាញ់ទប់ស្កាត់កំុឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត រហូតរលត់ទៅវិញនៅវេលាម៉ោង៩និង១៥នាទីថៃ្ងដដែរ ។
ក្រោយកេីតហេតុប្រជាការពារខណ្ឌដូនពេញម្នាក់ឈ្មោះថន ម៉ាក បានរងរបួសធ្ងន់ពេលចូលទៅជួយអន្តរគមន៍ក៏ត្រូវភ្លេីងធ្លាក់ចំខ្លួន ហេីយត្រូវបានលោកគួច ចំរេីន អភិបាលខណ្ឌដូនពេញ បានជួយសង្គ្រោះភ្លាមៗដោយដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត។
ដោយឡែករថយន្តពន្លត់អគ្គីភ័យបាញ់អស់១៥គ្រឿងនឹងខូតខាចអាគារអស់មួយខ្នងសម្ភារៈខូតខាចអស់ដោយសារសុទ្ធតែគ្រឿងជ័រ រួមទំាងឆេះខ្លោចជញ្ជំាងផ្ទះប្រជាពលរដ្ឋអស់៣គ្រួសារ០៤ខ្នងផ្ទះ ចំណែកឯម្ចាស់ក្រុមហ៊ុនឈ្មោះស៊ុំ ស័ក្ត ភេទប្រុស អាយុ៦៣ឆ្នាំ ជាជនជាតិថៃ ។ហេីយតាមការសនិ្នដ្ឋានពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាមូលដ្ឋាននៃការឆេះនេះគឺបង្កឡេីងដោយសារតែឆ្លងចរន្ថអគ្គីសនី ៕ស ដារ៉ា