លោកឧត្តមសេនីយ៍ទោ មិន សុផេត ចុះត្រួតពិនិត្យកម្លាំងនិងគោលដៅកកស្ទះចំនួន៣គោលដៅនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឱ្យលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងទទួលខុសត្រូវដឹកនាំបញ្ជានៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដោយត្រូវចុះត្រួតពិនិត្យកម្លាំងនិងគោលដៅកកស្ទះចំនួន៣គោលដៅ ក្នុង
នោះគោលដៅទី១ គឺក្រោមស្ពានអាកាសផ្សារដីហុយ, គោលដៅទី២នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី និងគោលដៅទី៣នៅផ្លូវទំនប់កប់ស្រូវ ឃើញថាប្រជាពលរដ្ឋមានការធ្វើដំណើរចេញទៅតាមបណ្តាខេត្តច្រើន តែពុំបណ្តាលឱ្យមានការកកស្ទះណាមួយឡើយ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងបានពាំនាំយកថវិកានិងភេសជ្ជៈមួយចំនួនដែលជាអំណោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់កងកម្លាំងដែលឈរជើងនៅគោលដៅកកស្ទះទាំង៣កន្លែងខាងលើដោយក្នុង១គោលដៅទទួលបានថវិកា ៤០០,០០០រៀល ទឹកសុទ្ធ៣កេស ទឹកក្រូច៣កេស ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print