មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល ចុះត្រួតពិនិត្យភូមិសាស្ត្រ ក្នុងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកៀនស្វាយ ស្រុកលើកដែក និងស្រុកល្វាឯម

ចែករំលែក៖

ខេត្តកណ្ដាល៖ ដើម្បីពិនិត្យមើលសភាពការណ៍ សន្តិសុខ សណ្ដាប់ធ្នាប់ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសថ្ងៃឈប់សម្រាកលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានដឹកនាំកម្លាំងក្រោមឱវាទចុះ ត្រួតពិនិត្យតាមបណ្តាភូមិសាស្ត្រ និងគោលដៅសំខាន់ៗ ក្នុងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកៀនស្វាយ ស្រុកលើកដែក និងស្រុកល្វាឯម ព្រមទាំងបានចុះសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ ដល់កងកម្លាំង និងបានពាំនាំជាពិសេសនូវការសាកសួរសុខទុក្ខ វាយតម្លៃខ្ពស់ កោតសរសើរលើឆន្ទៈខិតខំ លះបង់ ជូនជាតិ ប្រជាជន ទាំងថ្ងៃទាំងយប់ ដោយមិនគិតពីការនឿយហត់ ជូនដល់កងកម្លាំងយើងទាំងអស់ គ្រប់ជាន់ថ្នាក់ ពីលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ក្នុងការចុះសួរសុខទុកកងកម្លាំងនេះ បានធ្វើឡើងនៅថ្ងៃអង្គារ ១៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ ក្នុងនាមមេបញ្ជាការ លោកឧត្តមសេនីយ៍ត្រី សំ តុលា ក៏បានក្រើនរម្លឹកដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។

លោកឧត្តមសេនីយ៍ត្រី សំ តុលា បន្តថា កងកម្លាំងទាំងអស់ត្រូវចុះល្បាត ចល័ត ពួនស្ទាក់ បង្ការ បង្ក្រាប ជួយសង្គ្រោះ ជាពិសេសត្រូវបង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សារ។ ជាពិសេសនោះ ត្រូវចូលរួម និងសហការប្រយុទ្ធប្រឆាំង ទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវិដ ១៩ទាំងមហាជន សង្គម ក្នុងអង្គភាព ក្នុងគ្រួសារ និងខ្លួនយើង ដោយអនុវត្តនូវវិធានការណែនាំរបស់ ក្រសួងសុខាភិបាល។

ឆ្លៀតក្នុងឱកាសនោះ លោកមេបញ្ជាការខេត្ត ក៏បាននាំយកថវិកា និងសម្ភារមួយចំនួនចែកជូនដល់កងកម្លាំងទាំងអស់តាមស្រុកផងដែរ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print