ឃាត់ខ្លួនមុខសញ្ញា​គ្រឿងញៀនម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន​របស់តុលាការខេត្តកំពង់ស្ពឹ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ កម្លាំងអធិដ្ឋានន​គរបាលស្រុកឧដុង្គ​ បានឃាត់ខ្លួនមុខសញ្ញា​គ្រឿងញៀនម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន​របស់តុលាការខេត្តកំពង់ស្ពឹ នៅវេលាម៉ោង១១​និង៣០នាទីព្រឹក ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០នេះ ត្រង់ចំណុចដីពុះឡូត៍ស្ថិតភូមិត្រពាំងក្រសាំង ឃុំក្សេម​ក្សាន្តស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

បើតាមសម្ដីន​គរបាលស្រុកឧដុង្គ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងកំពុងជិះល្បាតក្នុងភូមិសាស្រ្ដ​ ដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ លុះមកដល់ចំណុចដីពុះឡូត៍ស្ថិតភូមិត្រពាំងក្រសាំង ឃុំក្សេម​ក្សាន្ត ស្រុកឧដុង្គ ក៏ប្រទះឃើញមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ភឿ​ន ភី​ ភេទប្រុស អាយុ​២៣ឆ្នាំជាមុខសញ្ញាមានដីការបង្គាប់ឲ្យចាប់ខ្លួន​រស់នៅភូមិឃុំខាងលើ​។ ជាក់ស្តែងកម្លាំងជំនាញក៏ឃាត់និងឆែករកឃើញម្សៅក្រាមពណ៌សសង្ស័យជា​គ្រឿ​ង​ញៀន ចំនួន​១៨កញ្ចប់តូច​ច្រកថង់ប្លាស្ទីករួច និងទូរស័ព្ទដៃចំនួ​ន​០១គ្រឿង។

បច្ចុប្បន្ន​ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានជំនាញក​សាងសំណុំរឿងដើម្បីចាត់​ការតាមនីតិវិធី​ ​៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print