រពឹសដៃផ្ទៃឆ្អែត តែបើរពឹសដៃលួចយកទ្រព្យគេគេចមិនផុតពីជាប់គុក

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់លោក​វរសេនីយ៍ឯក​ ម៉ៅ​ សឿត​ អធិការនគរបាលខណ្ឌច្បារអំពៅ​បានឲ្យដឹងនៅព្រឹកថ្ងៃទី​២០​ ខែសីហា​ ឆ្នាំ​២០២០នេះ​ថា នគរបាលប៉ុស្ដិ៍ច្បារអំពៅ២​បានឃាត់ខ្លួនជនសង្ស័យម្នាក់​ពាក់ព័ន្ធ​ករណីលួចយកទូរស័ព្ទដៃនៅក្នុងហាងអ៊ុតសក់វណ្ណារ៉ា Beauty Salon នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នាវេលាម៉ោង១៥និង០០នាទីថ្ងៃទី១៩​ សីហា​ ២០២០កន្លងមកថ្មីៗនេះ​ ។

​ សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ហួត ធាវី ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិកណ្តាល សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។​ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ សុខ ទិត្យ ភេទ ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

​ សមត្ថកិច្ចបានឲ្យដឹងទៀតថា​ មុនពេលកើតហេតុជនរងគ្រោះទុកទូរស័ព្ទដៃម៉ាក Oppo A-៣S ពណ៌ក្រហម ប្រើលេខស៊ីម ០៨៧ ៦០១៩០៩ បញ្ចូលថ្មលើតុក្នុងហាងអ៊ុតសក់វណ្ណារ៉ា Beauty Salon (ចំណុចកើតហេតុ) ស្រាប់តែមានជនសង្ស័យជិះ ម៉ូតូចាស់ម៉ាកហុងដាគុបជ្រុង គ្មានស្លាកលេខមកឈប់នៅមុខហាងអ៊ុតខាងលើ រួចជនសង្ស័យដើរចូលទៅក្នុងហាងលួចយកទូរស័ព្ទដៃជនរងគ្រោះម៉ាកខាងលើដាក់ក្នុងហោប៉ៅខោ ពេលនោះជនរងគ្រោះងាកមើលឃើញក៏ស្រែកថាចោរៗ ហើយនាំគ្នាចាប់ ជនសង្ស័យ និងដកហូតវត្ថុតាងទូរស័ព្ទដៃ១គ្រឿង, ម៉ូតូ ១គ្រឿង, កូនសោលេខ៩ចំនួន១ និងកូនសោតាន់១ យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់​ ដោយជនសង្ស័យប្រើប្រាស់គ្រឿងញៀនផងដែរ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print