រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចុះលើកទឹកចិត្តដល់មន្ត្រីនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាថ្ងៃឈប់សម្រាក

ចែករំលែក៖

ភ្នំពេញ៖ លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេពរង្ស៊ី កាញារិទ្ធ កាលពីថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០បានអញ្ចើញចុះត្រួតពិនិត្យនិងលើកទឹកចិត្តដល់មន្រ្តីបំពេញការងារប្រចាំការនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាថ្ងៃឈប់សម្រាកសងជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរ

នៅក្នុងឱកាសនោះ លោក ខៀវ កាញារិទ្ធ បានណែនាំដល់មន្រ្តីនៃនាយកដ្ឋានទំាង៥ របស់អគ្គនាយករដ្ឋានវិទ្យុជាតិកម្ពុជា លើការផលិតព័ត៌មានឲ្យបានកាន់តែច្រើនទាន់សភាពការណ៍ ផលិតកម្មវិធីវិទ្យុដែលបំរើដល់ផលប្រយោជន៍សង្គមនិងការផលិតបទចំរៀងថ្មីៗដែលបំរើដល់ការស្តាប់កំសាន្តរបស់ប្រជាពលរដ្ឋ។

លោក ខៀវ កាញារិទ្ធ មានប្រសាសន៍ថា នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាគឺមានក្រុមសិល្បៈទាំងសម័យ និងបុរាណជាច្រើន ហើយចំពោះក្រុមតន្រ្តីសិល្បៈបុរាណ ដូចជា អាយ៉ៃ ចាប៉ីដងវែង ភាគច្រើន ជាមនុស្សចាស់ដែលសម្បូរទៅដោយបទពិសោធន៍ ដូច្នេះលោករដ្ឋមន្រ្តី ស្នើឲ្យមានការបណ្តុះបណ្តាលបន្តដល់អ្នកជំនាន់ក្រោយបន្ថែមទៀត គឺក្រុម យុវជន ដើម្បីឲ្យពួកគេអាចបន្តវេនដើម្បីបំរើការកម្សាន្តដល់ប្រិយមិត្តអ្នកស្តាប់។

គួរបញ្ជាក់ថា ជានិច្ចកាល លោក ខៀវ កាញារីទ្ធ និងលោកជំទាវ តែងតែផ្តល់ការគាំទ្រដល់ដំណើរការងាររបស់វិទ្យុជាតិកម្ពុជា ទាំងស្មារតីសម្ភារ ថវិកា ដើម្បីឲ្យរាល់ដំណើរការងារផ្សាយរបស់វិទ្យុជាតិ បានប្រព្រឹត្តទៅដោយរលូន បំរើទៅដល់ប្រិយមិត្តអ្នកស្តាប់នៅទូទំាងប្រទេស ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print