ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលលជាតិ បានអោយដឹងថា គិតចាប់ពី ថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៃថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំ មនុស្សចំនួន ១៨នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន ៥៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
របាយការណ៍ដដែលនេះ បានលេីកឡេីងបន្តថា នៅក្នុងរយៈពេលបួនថ្ងៃ គឺ:នៅថ្ងៃទី១៧ ខែសីហា គ្រោះថ្នាក់ចរាចរណ៍បានកើតលើកចំនួន ១២លើក ស្លាប់មនុស្សចំនួន ៦នាក់ និងរបួស ចំនួន ១២នាក់។ នៅថ្ងៃទី១៨ ខែសីហា គ្រោះថ្នាក់ចរាចរណ៍បានកើតលើកចំនួន ៩លើក ស្លាប់មនុស្សចំនួន ៣នាក់ និងរបួសចំនួន ១៤នាក់។ នៅថ្ងៃទី១៩ ខែសីហា គ្រោះថ្នាក់ចរាចរណ៍បានកើតលើកចំនួន ១១លើក ស្លាប់មនុស្សចំនួន ៥នាក់ និងរបួសចំនួន ១៤នាក់។ និងនៅថ្ងៃទី២០ ខែសីហា គ្រោះថ្នាក់ចរាចរណ៍បានកើតលើកចំនួន ១១លើក ស្លាប់មនុស្សចំនួន ៤នាក់ និងរបួសចំនួន ១៩នាក់។
របាយការណ៍ខាងលេីនេះបានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង គឺមាននៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តតាកែវ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តពោធិសាត់ ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ …៕ដោយ៖សហការី