ខ្មែរពីរនាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកស្រុកកំណេីតវិញ ក្រោយជាប់ជាប់ពន្ធនាគារឆ្លងដែនខុសច្បាប់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ជនជាតិខ្មែរចំនួន២នាក់​ កាលពីរសៀល​ ថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២០នេះ​ ត្រូវបាន អាជ្ញាធរថៃធ្វើការបញ្ជូនមកស្រុកកំណើតវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារនៅប្រទេសថៃ ពីបទឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងក្នុងទឹកដីថៃ។

​តាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បានអោយដឹងថា​ បុរសខ្មែរ២នាក់នេះ​ ម្នាក់ជាពលករខុសច្បាប់​ និងម្នាក់ទៀតឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង។

បុរសខ្មែរទាំង២នាក់​ មានឈ្មោះ ណាន់ សាយ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដុំក្រឡ ឃុំដុំក្រឡ ស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង(ពលករ)និងម្នាក់ទៀតឈ្មោះ ពេជ្រ យ៉េត ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិអូក្រញូង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ហើយត្រូវបានថៃចាប់ខ្លួនថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ពីបទឆ្លងដែនកាប់ឈើគ្រញូង ដោយចូលតាមច្រកចាក់ច្រែង ហើយជាប់ពន្ធនាគារនៅស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print