រុស្ស៊ីចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ដល់ពលរដ្ឋក្នុងទីក្រុងមូស្គូ

ចែករំលែក៖

រុស្ស៊ីចាប់ផ្តើមចាក់សាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩លើកទី​៣ (ចុងក្រោយ) ដល់ពលរដ្ឋរស់នៅទីក្រុងមូស្គូ ក្រោយពេលរដ្ឋាភិបាលបានប្រកាសទទួលស្គាល់កាលពីដើមខែសីហា​ ។
តាមសារព័ត៌មានFox News បានផ្សាយនៅថ្ងៃទី ២៧ ខែសីហាថា អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានអញ្ជើញពលរដ្ឋ​ក្នុងទីក្រុងចូលរួមចាក់សាកល្បងវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ។
កន្លងមក សហគមន៍អន្តរជាតិបានបង្ហាញក្តីបារម្ភ​យ៉ាងខ្លាំង​ ខ្លាចវ៉ាក់សំាងប្រឆាំងកូវីដ​-១៩របស់រុស្សុីមិនមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព ដោយសារតែ​ការធ្វើតេស្តលឿនពេក​។
នៅពេលនេះដែរ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានបញ្ជាក់ថា ការចាក់សាកល្បង វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដំណាក់កាលទី​៣ ធ្វើឡើងដូចទៅនឹងវ៉ាក់សាំងផ្សេងទៀតដែលអូសបន្លាយរយៈពេល៦ខែ ដោយមានការចូលរួមពីពលរដ្ឋសម្រាប់ការធ្វើតេស្ត​៤ម៉ឺននាក់ ។
លោក Sergei Sobyanin បានលើកឡើងថា «យើងទាំងអស់គ្នាបានទន្ទឹងរង់ចាំ​ការផលិតវ៉ាក់សាំង ដោយជោគជ័យ ហើយពេលនេះវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ បានមកដល់ដៃយើងហើយ​។ ពលរដ្ឋនៅទីក្រុងមូស្គូមានឱកាសក្នុងការចូលរួមជាផ្លូវការយកឈ្នះទៅលើសត្រូវ កូវីដ​-១៩ »៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print