កម្លាំងទាហានហ្វុីលីពីន បើកការវាយប្រហារទៅលើក្រុមឧទ្ទាម Abu Sayyaf

ចែករំលែក៖

កាលពីថ្ងៃទី​២៩ខែសីហា កម្លាំងទាហានហ្វុីលីពីនម្នាក់ស្លាប់ និងក្រុមឧទ្ទាម​Abu Sayyaf ២នាក់​ស្លាប់ក្នុងការប៉ះទង្គិចគ្នានៅតំបន់ព្រៃ​ភ្នំស្ថិតនៅក្នុង​ខេត្ត​ ស៊ូលូ​ (Sulu)។
កម្លាំងទាហានហ្វុីលីពីនបានប្រកាសថា​ មានទាហានម្នាក់ស្លាប់ និង៧នាក់រងរបួស​​ ចំណែកក្រុមឧទ្ទាម​Abu Sayyaf ស្លាប់​២នាក់ និង​៣០នាក់រងរបួសនៅក្នុងការវាយប្រហារគ្នាកាលពីថ្ងៃទី​២៩ខែសីហា​។
លោក William Gonzales មេបញ្ជាការកម្លាំងទាហាន​ហ្វុីលី
ពីនបានឲ្យដឹងថា ការវាយប្រហារ
គ្នាបានអូសបន្លាយរយៈពេល​៣០នាទី​ ​ស្ថិតនៅភូមិមួយ​ក្នុងស្រុក​Patikul ខេត្តស៊ូលូ​។ ការវាយប្រហារកើតឡើង​ក្រោយពេលដែលកម្លាំងទាហានហ្វុីលីពីនតាមចាប់ខ្លួនក្រុមភេរវកម្មអាប៊ូសាយយ៉ាហ្វ​ ដែលវាយប្រហារភេរវកម្មអត្តឃាត២កន្លែងផ្សេងគ្នានៅក្នុងទីក្រុង Jolo ខេត្ត​Sulu ។
ការវាយប្រហារនៅក្នុងទីក្រុង ​Jolo កើតឡើងនៅថ្ងៃទី​២៤ខែសីហា ​បណ្តាលឲ្យមនុស្ស​១៥នាក់ស្លាប់ និង​៧៥នាក់រងរបួស​។ទីក្រុង Jolo ជាទីតាំង​ធ្វើសកម្មភាពខ្លាំងបំផុត របស់ក្រុមឧទ្ទាមAbu Sayyaf ដោយតែងតែចាប់ជំរិត​វាយប្រហារភេរវកម្ម សម្លាប់មនុស្សជាច្រើន។ កាលពីថ្ងៃទី​២៧ខែកក្កដា​មានករណីវាយប្រហារពីរលើកនៅព្រះវិហារ​ក្នុងតំបន់នេះសម្លាប់មនុស្ស ២៣នាក់ និង រងរបួស​៩៥នាក់ ៕ដោយ៖ធី រីណា

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print