អបអរពិធីបុណ្យសែនព្រះខែ នៅណាហ្គាវើលដ៍

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍! ណាហ្គាវើលដ៍ មាននំសែនព្រះខែផ្សំពីគ្រឿងផ្សំគុណភាពខ្ពស់ និងម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាច្រើនជម្រើសសម្រាប់ពុកម៉ែបងប្អូនទាំងអស់។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនទាំងអស់ អាចមកទស្សនាការសម្តែងសិល្បៈផ្ទាល់ដ៏អស្ចារ្យ និងការតុបតែងដ៏ស្រស់ស្អាត រៀងរាល់ថ្ងៃ ពីឥឡូវនេះរហូតដល់ថ្ងៃទី១ ខែតុលាផងដែរ។

មេចុងភៅឈ្នះពានរង្វាន់ប្រចាំណាហ្គាវើលដ៍ បានប្រើគ្រឿងផ្សំគុណភាពខ្ពស់ និងវិធីសាស្ត្រថ្មីៗដើម្បីដុតនំសែនព្រះខែឲ្យមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់គ្រប់គ្នា។ ត្រូវបានដុតថ្មីៗរៀងរាល់ថ្ងៃ នំសែនព្រះខែឈ្ងុយឆ្ងាញ់ទាំងនេះ គឺជាកាដូ និងអំណោយដ៏ស័ក្តិសមបំផុតសម្រាប់គ្រួសារ មិត្តភ័ក្តិ ដៃគូធុរកិច្ច និងមិត្តរួមការងារនៅក្នុងឱកាសដ៏ពិសេសនេះ។

ណាហ្គាវើលដ៍ មានដាក់លក់នំសែនព្រះខែ រសជាតិដែលមានស្នូលធម្មតា ឬស៊ុតពីរគ្រាប់។ នំស្នូលគ្រាប់ឈូកស ស្លឹកតើយ និងទុរេន គឺជារសជាតិដូចឆ្នាំមុន រីឯឆ្នាំនេះ ណាហ្គាវើលដ៍ បានបន្ថែមនូវរសជាតិមួយទៀត គឺរសជាតិទីរ៉ាមីស៊ុដែលមានរសជាតិកាហ្វេបែបអ៊ីតាលី។ នំសែនព្រះខែមួយ តម្លៃ ១០ដុល្លារ ៣៦ដុល្លារសម្រាប់នំ៤រសជាតិខ្ចប់ក្នុងប្រអប់ពណ៌មាសដ៏ស្រស់ស្អាតដែលតំណាងឲ្យមាសប្រាក់សម្បូរហូរហៀរ។

សម្រាប់ការកក់នំសែនព្រះខែ សូមទូរសព្ទមកកាន់លេខ ០១៥ ៤០២ ៣៤៥ [email protected] មានដាក់លក់រៀងរាល់ថ្ងៃនៅកន្លែងទទួលភ្ញៀវ Lobby Lounge និងភោជនីយដ្ឋាន Fortune Palace នៅណាហ្គាវើលដ៍ទី១ និងភោជនីយដ្ឋាន Golden Bowl, Food Pavilion និង Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២។ សម្រាប់ការទិញមុនថ្ងៃទី ១៥ ខែកញ្ញានេះ នឹងទទួលបានការបញ្ចុះតម្លៃ ១៥% ឬទិញ ៣០ ប្រអប់ និងច្រើនជាងនេះដើម្បីទទួលបានការបញ្ចុះតម្លៃ ២៥% អ្នកដែលប្រើប្រាស់ Alipay ទទួលបានការបញ្ចុះតម្លៃ ១៥% ហើយសមាជិកណាហ្គាវើលដ៍រីវ៉ត ទទួលបានការបញ្ចុះតម្លៃ ១០% អ្វីដែលពិសេសផងដែរនោះ គឺលោកអ្នកអាចចូលរួមការប្រកួតប្រជែង និងឆ្លើយសំណួរនៅក្នុងទំព័រហ្វេសប៊ុក WeChat របស់ណាហ្គាវើលដ៍ដើម្បីមានឱកាសឈ្នះនំសែនព្រះខែដ៏ឈ្ងុយឆ្ងាញ់នៅក្នុងប្រអប់ដ៏ស្រស់ស្អាត!

ដើម្បីអបអរពិធីបុណ្យសែនព្រះខែជួបជុំក្រុមគ្រួសារ ដៃគូធុរកិច្ច ឬមិត្តភ័ក្តិ សូមអញ្ជើញទៅពិសាម្ហូបឈុតពិសេសនៅភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Hall of Golden Chimes

ណាហ្គាវើលដ៍ មានបម្រើជូនមិនត្រឹមតែអាហារឆ្ងាញ់ៗប៉ុណ្ណោះទេ ប៉ុន្តែក៏មានការសម្តែងសិល្បៈ និងចម្រៀងផងដែរ នៅម៉ោង ល្ងាចរៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ដែលចូលរួមសម្តែងដោយអ្នកសម្តែងជាតិ និងអន្តរជាតិដ៏ប៉ិនប្រសប់ជាច្រើននាក់។

ណាហ្គាវើលដ៍ ក៏យកចិត្តទុកដាក់បំផុតទៅលើសុខភាពរបស់អតិថិជន និងបុគ្គលិកផងដែរ។ ណាហ្គាវើលដ៍ បាន និងកំពុងអនុវត្តវិធានការបង្ការនៅទូទាំងអគារទាំងពីរដើម្បីធានាសុវត្ថិភាពសម្រាប់គ្រប់គ្នា។ អតិថិជន និងបុគ្គលិកទាំងអស់ ត្រូវបានតម្រូវឲ្យវាស់កម្តៅ ពាក់ម៉ាស់មុខរក្សាគម្លាតសុវត្ថិភាព និងលាងដៃជាមួយជែលលាងដៃដែលមានផ្តល់ជូននៅទូទាំងអគារទាំងពីរ។

ដើម្បីទទួលបាននូវបទពិសោធន៍សប្បាយរីករាយបំផុតក្នុងឱកាសពិធីបុណ្យសែនព្រះខែក្នុងឆ្នាំនេះ សូមអញ្ជើញទៅណាហ្គាវើលដ៍! ៕ដោយ៖ស តារា

នំសែនព្រះខែដ៏ឈ្ងុយឆ្ងាញ់របស់ណាហ្គាវើលដ៍ គឺជាកាដូដែលស័ក្តិសមបំផុតនៅក្នុងឱកាសដ៏ពិសេសនេះ។ រសជាតិ មានដូចជា គ្រាប់ឈូកស ស្លឹកតើយ ទុរេន និងទីរ៉ាមីស៊ុ!

...

រីករាយទស្សនាការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែ ដោយសេរី ម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print