ក្រុមការងារចល័តក្រសួងបានចុះឆ្មក់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៩គ្រឿងលើផ្លូវជាតិលេខ ៤៤ ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃសុក្រទី ២រោច ខែភទ្របទ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយ លោក សេង ឈួន អមដំណើរ លោក គឹម សាន់ អនុរដ្ឋលេខាធិការ​ លោកប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ ប្រធានស្ថានីយជញ្ជីងកណ្តោលដុំ និងប្រធានស្ថានីយពោធិ៍ថ្មី បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើផ្លូវជាតិលេខ ៤៤ នៅខេត្តកំពង់ស្ពឺ។ 

ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់ ចំនួន១០គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៩គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ០៦តោន ដល់ ១៩តោន។ 

ក្នុងកិច្ចប្រតិបត្តិការនេះ លោក គឹម សាន់ ក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។

កិច្ចប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង៥ល្ងាច នៅថ្ងៃដដែល៕

             

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print