សម្តេចតេជោ ហ៊ុន សែន លុបចោលការបង់លុយក្នុងការធ្វើដំណើរលើផ្លូវជាតិលេខ១២៣ ដើម្បីលើស្ទួយជីវភាពប្រជាជនក្នុងខេត្តតាកែវ

ចែករំលែក៖

ភ្នំពេញ៖ ខ្ញុំសូមជម្រាបជូនជនរួមជាតិទូទាំងប្រទេសជ្រាបថា ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលុបចោលកិច្ចសន្យា វិនិយោគប្រព័ន្ធសាងសងអាជីវកម្មផ្ទេរ (Build Operate and Transfer-BOT) ផ្លូវជាតិលេខ១២៣ ខេត្តតាកែវ ។ ចាប់ពីពេលនេះតទៅ គឺប្រជាពលរដ្ឋឈប់បង់លុយក្នុងការធ្វើដំណើរលើផ្លូវជាតិលេខ១២៣ (តភ្ជាប់ពីផ្លូវជាតិលេខ២ ចាប់ពីផ្សារចំបក់ទៅដល់ភូមិទំនប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ )។

ខ្ញុំសង្ឃឹមថា ការសម្រេចខាងលើនេះ នឹងជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ បានធូរស្រាលមួយកម្រិតធំ ព្រមទាំងបានជួយសម្រាលដល់ជីវភាពរស់នៅកាន់តែប្រសើរឡើង៕

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print