មនុស្សប្រុសស្រី២៥នាក់ រួមនិងថ្នាំញៀនចំនួន២១ កញ្ចប់កម្លាំងកងរាជអាវុធហត្ថបង្ក្រាបនៅក្នុងផ្សារសូរិយាម៉ល ក្នុងខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៈ ទីតាំងស្មុកស្មាញដែលសំបូរទៅដោយការប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋានខណ្ឌដូនពេញនោះ ហើយគេសង្គេតឃើញថាការបង្រ្កាបគ្រឿងញៀន នៅក្នុងផ្សារសូរិយាម៉លនេះនៅតែមិនអស់នោះទេ ហើយប្រជាពលរដ្ឋបាននាំគ្នានិយាយថា តើតំបន់នៅជាតំបន់ភ្ញៀវទេសចរណ៍ ឬក៏ជាតំបន់សម្រាប់ជួញដូរគ្រឿងញៀន និងជួញដូរផ្លូវភេទសម្រាប់ជនបរទេសទៅវិញ ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថនៃការិយាល័យប្រឆាំងគ្រឿងញៀនក្រុង សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ដឹកនាំដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដែលស្ថិតនៅក្នុងផ្សារសូរិយាម៉ល តាមបណ្តោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៍មានមន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ករណីចុះបង្រ្កាបទីតាំងចែកចាយគ្រឿងញៀនដែលតែងតែជ្រុកក្រោមស្លាកហ្គេមបាញ់ត្រីក្នុងផ្សារសូរិយាម៉លនេះ គឺដឹកនាំដោយលោក ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយជាលិទ្ធផលឃាត់ខ្លួន មនុស្ស២៥នាក់ ក្នុងនោះស្រីម្នាក់ រួមនិងថ្នាំញៀនប្រភេទម៉ាកទឹកកកចំនួន២១កញ្ចប់ និងវត្ថុតាងសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ ។

បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានឲ្យដឹងដែលថា ទីតាំងផ្សារហ្គូលឌិន សូរិយាម៉លនេះគឺមើលទៅឃើញថាមានភាពអាណាធិបតិយ្យខ្លាំងណាស់ ព្រោះនៅតាមដងផ្លូវលេខ៥១នេះ គឺមានសភាពកក់ស្ទះជារៀងរាល់ពេល ដោយម្ចាស់ហាងតែងតែយកចិញ្ចើមផ្លូវធ្វើជាកន្លែងដាក់លក់ដូរផ្ទាល់ខ្លួន ជាពិសេសនៅតំបន់នោះសំបូរភ្លឹបកំសាន្ត(បា បារាំង ) ដូច្នេះហើយទីតាំងខាងលើនេះ ងាយស្រួលឲ្យជនសង្គមងងឹតតែងតែធ្វើសកម្មភាពជួញដូរគ្រឿងញៀននិងជួញដូរមនុស្សដោយខុសច្បាប់ ។

គួរបញ្ជាក់ផងដែរថា ទីតាំងផ្សារហ្គូលឌិន សូរិយាម៉លនេះ ទោះបីសមត្ថកិច្ចចុះបង្ក្រាបជាច្រើនដងករណីក៏ដោយ ឃើញថាមិនមានប្រសិទ្ធភាពប៉ុន្មាននោះទេ ។ដូច្នេះហើយប្រជាពលរដ្ឋក៏បានអំពាវវនាដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានគួរតែដាក់វិធានការឲ្យខ្លាំងទៅលើម្ចាស់ផ្សារហ្គូលឌិនសូរិយាម៉លនេះ ប្រសិនបើទីតាំងផ្សារនៅតែមានលួចលាក់ដាក់ហ្គេមបាញ់ត្រីនេះទៀត គួរតែបិទផ្សារទៅ ព្រោះកន្លងមកនៅពេលដែលអាជ្ញាធរឬមត្ថកិច្ចចុះបង្ក្រាបទីតាំងហ្គេមប្រភេទល្បែងសីុសងទាំងអស់ ឃើញថាតែងតែធ្វើកិច្ចសន្យាបិទលែងឲ្យធ្វើអាជីវកម្មបន្តទៀត ប៉ុន្តែអ្វីដែរប្រជាពលរដ្ឋដាក់ចង្អុលវិញនោះ គេឃើញពេលសមត្ថកិច្ចនិងអាជ្ញាធរចុះបង្ក្រាបល្បែងសីុសងនៅក្នុងផ្សារនោះ គេមិនឃើញអាជ្ញាធរបិទអាជីវកម្មនោះទេ តែមូលហេតុអ្វីទៅ ? ។

បច្ចុប្បន្នជនសង្ស័យទាំងអស់រួមនិងថ្នាំញៀនត្រូវបានបញ្ជួនទៅកាន់ការិយាល័យជំនាញដើម្បីក៏សាងសុំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ស ដារ៉ា

...

image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print