ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ បាននាំយក អំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ជាគ្រឿង ឧបភោគ បរិភោគ ព្រមទាំងថវិកា មួយចំនួន ផ្តល់ជូន ប្រជាពលរដ្ឋក្រីក្រ ដល់លំនៅឋាន និងស្វែងយល់ពីជីវភាពរស់នៅ ប្រចាំថ្ងៃ ចំនួន៣០គ្រួសារ នៅក្នុងភូមិកោះក្របី ភូមិព្រែក ថ្មី ភូមិចំពុះក្អែក សង្កាត់ព្រែក ថ្មី ខណ្ឌច្បារអំពៅ ។
សកម្មភាពនាំយកអំ ណោយមនុស្សចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងទុរគតជន នេះដឹកនាំដោយលោកអ៊ាង ស៊ីផាន អភិបាលខណ្ឌនិងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ , លោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកណុប ផា អភិបាលរងខណ្ទ និងក្រុមយុវជនខណ្ឌជាច្រើននាក់ទៀត ។
អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង០១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១០កញ្ចប់ ទឹកសុទ្ឋឱរ៉ាល់ ១កេស, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ, ត្រីខ ០៥ កំប៉ុង, ខ្ទះឆា១, ឆ្នាំង១, ទឹកដោះគោ ២កំប៉ុង, ស្ករស ១គីឡូក្រាម, តែ៣កញ្ចប់ និងថវិកា ៣ម៉ឺនរៀល ។ ដោយឡែកគ្រួសារខ្លះដែលមានជំងឺធ្ងន់ធ្ង រស់នៅក្នុងផ្ទះទ្រុឌ ទ្រោម ត្រូវបានលោកអភិបាល ខណ្ឌឧបត្ថម្ភថវិការបន្ថែមនិងឧបត្ថមស័ង្កសី សសរ ដើម្បីសាងសង់លំនៅដ្ឋានអោយបានសមរម្យ ។
លោកញាណ ចាន់សោភា នាយករងរដ្ឋបាលខណ្ឌច្បារអំពៅបានប្រាប់ថា អំណោយទាំងនេះ បានមកសប្បុរសជនជួយឧបត្ថម្ភគាំទ្រអនុសាខាកាកបាទក្រហមខណ្ឌ ហើយត្រូវបានក្រុម ការងារបែង ចែក ជូនប្រពលរដ្ឋទីទ័លក្រ ជនចាស់ជរា គ្មានទីពឹង នៅតាមបណ្តាសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ដោយឡែកថ្ងៃនេះ ក្រុមការងារចុះចែកនៅសង្កាត់ព្រែកថ្មី ចំនួន ៣០គ្រួសារ ហើយលោកអភិបាលខណ្ឌដឹកនាំក្រុមការងារចុះផ្ទាល់ តាមលំនៅដ្ឋាន ដើម្បីនាំអំណោយមនុស្សធម៌ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។
សកម្មភាពមនុស្សធម៌នាំយក អំណោយជូនប្រជាពលរដ្ឋក្រីក្រដល់លំនៅដ្ឋាននេះដែរ លោកអ៊ាង ស៊ីផាន ប្រធាន គណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដូច្នេះថាអំណោយទាំងនេះថ្វីត្បិតតែមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនក៏ដោយ តែបានសម្រាល ការលំបាកមួយរយៈពេល ។ ហើយជានិច្ចកាលក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ គ្រួសារក្រីក្រ អ្នកផ្ទុកមេរោគអេដស៍ អ្នកបាត់បង់ទីជម្រក និងប្រជាពលរដ្ឋនូវបញ្ហាប្រឈមនានាក្នុងសង្គម និយាយរួមប្រកាន់ខ្ជាប់ នូវគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។
លោក អ៊ាង សុីផាន បានបញ្ជាក់ថា ថ្ងៃនេះក្រុមការងារកាកបាទ ក្រហមខណ្ឌ បានបែងចែកក្រុមការជាច្រើនក្រុម នាំយកអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតផ្តល់ជូនប្រជាជន ដែលខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ ជាពិសេសទៅទៀត ក្នុងគោលបំណងចុះ អោយដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ឬបញ្ហាផ្សេងៗ ដែលពួកគាត់ត្រូវការអោយអាជ្ញាធរជួយដោះស្រាយពួក គាត់ ដោយមិនទុកអោយបងប្អូនប្រជាជនរស់នៅក្នុងភាពឯកោ ដែលអាជ្ញាធរមិនបានដឹងលឺនោះទេ ៕ សណ្តោស