ត្រឹមតែ​ប្រាក់​៨០​ដុល្លារ​ សមត្ថកិច្ច​ហ៊ាន​ចាប់​មនុស្ស​ទៅ​ដាក់គុក​តាម​ការ​ប្តឹង​ពី​ក្រុមហ៊ុន​KBA​ ឲ្យ​ជន​រង​គ្រោះ​ទឹកភ្នែក​មួយ​គ្រួសារ

ចែករំលែក៖

​ខេត្តកំពង់ចាម​៖​ បុរស​វ័យ​ជំទង់​មួយ​រូប​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ ឃុំខ្លួន​បណ្តោះអាសន្ន​អស់​រយៈពេល​១០​ថ្ងៃ​ ដោយសារ​តែ​បណ្តឹង​ពី​ថៅកែ​ក្រុមហ៊ុន​ KBA​ គ្រាន់តែ​ចោទប្រកាន់​រឿង​មិន​មក​បំពេញការងារ​ ហើយ​បាន​យក​សម្ភារ​របស់​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ជិត​ស្មើ​៨០​ដុល្លារ​មិន​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​វិញ​ ។​
​រឿង​ដ៏​អយុត្តិធម៌​ ហើយ​ជា​នីតិវិធី​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​គ្មាន​មូលដ្ឋាន​និង​ជា​ពិរុទ្ធភាព​ដ៏​តូចតាច​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ជាមួយនឹង​ក្រុម​គ្រួសារ​ ភរិយា​ ជន​ត្រូវ​ចោទ​ បាន​ស្រែក​ទ្រ​ហ៊ោ​យំ​ ព្រមទាំង​បង្ហោះ​ជា​វី​ដេ​អូ​ឃ្លី​ប​ ស្នើ​សុំ​ការ​ជួយ​អន្តរាគមន៍​ពី​ស្ថាប័ន​ច្បាប់​ និង​សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ ឲ្យ​ជួយ​អន្តរាគមន៍​ ធ្វើការ​ដោះ​លែង​ ប្តី​របស់​ខ្លួន​ចេញពី​ពន្ធនាគារ​ ។​
​លោក​ លន់​ លឹ​ម​ថៃ​ បានឃើញ​ចំពោះ​ភាព​សោក​ស​ង្រែ​ង​ ភរិយា​ជន​ត្រូវ​ចោទ​ ស្រែក​ទ្រ​ហ៊ោ​យំ​ ក៏​បាន​ចេញ​មុខ​សំណង​រដ្ឋប្បវេណី​នូវ​ទឹកប្រាក់​ចំនួន​៨០​ដុល្លារ​ឲ្យ​ទៅ​ក្រុមហ៊ុន​ KBA​ តាម​ការ​អាណិតអាសូរ​ដ៏​ពន់ពេក​ ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ធ្វើ​យ៉ាងណា​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ KBA​ បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​ ។​
​អ្នកស្រី​ ឡ​ន​ ចិន្តា​ ដែល​ត្រូវជា​ភរិយា​ជន​ត្រូវ​ចោទ​គង់​ ចំរើន​ មានការ​ត្រេកអរ​ រួម​ជាមួយនឹង​ភាព​ក្តុកក្តួល​បន្ទាប់​ពី​ប្តី​របស់​ខ្លួន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ នាង​និយាយ​ថ្លែងអំណរគុណ​ជាមួយនឹង​ប្តី​របស់​ខ្លួន​ដល់​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ជួយ​អន្តរាគមន៍​ឲ្យ​ប្តី​របស់​ខ្លួន​រួច​ផុត​ពី​ការ​ឃុំខ្លួន​ ដោយ​ចាត់​ទុក​ថា​ អំពើ​ដ៏​ល្អ​នេះ​ នាង​មិន​អាច​បំភ្លេច​បាន​ ។​

​សមត្ថកិច្ច​ខេត្តកំពង់ចាម​ ឃាត់ខ្លួន​ជនសង្ស័យ​តាម​បណ្តឹង​ក្រុមហ៊ុន​ KBA​ ត្រឹម​ទឹកប្រាក់​៨០​ដុល្លារ​ ជា​អំពើ​ដ៏​អយុត្តិធម៌​មួយ​ ដែល​មិន​បាន​គិត​អំពី​គុណ​ និង​ទោស​ សម្រាប់​ជន​រង​គ្រោះ​ ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ អំពើ​ដ៏​អយុត្តិធម៌​នេះ​ អាច​នឹង​ធ្វើ​តាម​ទម្លាប់​ ឬ​មាន​ជំហរ​គាំទ្រ​សម្រាប់​ខាង​ក្រុមហ៊ុន​ដើម្បី​ប្រយោជន៍​ និង​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មិន​អាច​បំភ្លេច​បាន​នូវ​ភាព​អ​យុ​តិ្ត​ធម៌​ដែល​សមត្ថកិច្ច​ធ្វើ​ការងារ​ផ្គាប់ចិត្ត​ក្រុមហ៊ុន​ ហើយ​ហ៊ាន​សាង​អំពើអាក្រក់​ដល់​អ្នក​ដទៃ​ ។​ ជា​ពិសេស​ស្ថាប័ន​តុលាការ​ ទាំង​តំណាង​អយ្យការ​ ទាំង​ចៅក្រម​ស៊ើបសួរ​ ដែល​មាន​ឆន្ទានុសិទ្ធិ​ តើ​ការ​ចោទប្រកាន់​ និង​ការ​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​ត្រឹមតែ​ទឹកប្រាក់​ស្នើ​នឹង​៨០​ដុល្លារ​ អាច​ជា​អំពើ​យុត្តិធម៌​ ឬ​ក៏​ខ្លួន​ប្រើ​ឆន្ទានុសិទ្ធិ​ដើម្បី​ប្រយោជន៍​ បំពេញតម្រូវការ​ខាង​ក្រុមហ៊ុន​ ហើយ​ពុំ​បាន​គិត​អំពី​ទុក្ខសោក​អ្នក​ដទៃ​?​
​ករណី​នេះ​ មិនមែន​ជា​រឿង​ធម្មតា​ខណៈ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ដែល​តែងតែមាន​មនោសញ្ចេតនា​ស្រឡាញ់​អាណិត​ប្រជាពលរដ្ឋ​របស់​លោក​ មិន​ឲ្យ​មានការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ឬ​ផ្លូវច្បាប់​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ឡើយ​ ដូច្នេះ​អស់លោក​សមត្ថកិច្ច​ និង​តុលាការ​ ដែល​បាន​ធ្វើ​កិច្ចការ​នេះ​ទាំង​អំពើ​អយុត្តិធម៌​ អាច​នឹង​ប្រឈម​ចំពោះ​ការ​ស៊ើបអង្កេត​ឡើង​វិញ​ថា​ តើ​ដំណើរការ​នីតិវិធី​នី​នេះ​កើតឡើង​ដោយ​អំពើ​ពុក​រលួយ​ ឬ​ដោយ​នីតិវិធី​ស្របច្បាប់​ ៕​ សុខ​ ខេ​ម​រ៉ា​

image image image image

...


 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print