មានអ្នកអន្តរាគមន៍ដ៏ព្រោងព្រាតដល់ភរិយាឧកញ៉ា ឌុច សារ៉ែម ឲ្យនៅក្រៅឃុំ

ចែករំលែក៖

 

ភ្នំពេញ៖ ជនត្រូវចោទ លោកស្រី ប៉ែន រ័ត្នថេត ដែលត្រូវជាភរិយាលោកឧកញ៉ា ឌុច សារ៉ែម អ្នករកស៊ីុដីធ្លីដ៏ល្បីមួយរូបនៅសង្កាត់ខណ្ឌជ្រោយចង្វា ត្រូវបានតំណាងអយ្យការចោទប្រកាន់ បន្ទាប់ពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបញ្ជូនទៅកាន់សាលាដំបូង។

ជនត្រូវចោទប៉ែន រ័ត្នថេត ពិតជាអស្ចារ្យមែនមានអ្នកចេញមុខអន្តរាគមន៍ដ៏ព្រោងព្រាតដើម្បីឲ្យមានការនៅក្រៅឃុំ ប៉ុន្តែមកទល់ល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ ចៅក្រមស៊ើុបសួរមិនទាន់សម្រេចឃុំខ្លួន ឬមិនឃុំនៅឡើយទេ បើទោះជាមានលេចឮថា មានអ្នកអន្តរាគមន៍ រួមទាំងមន្ត្រីតុលាការផងដែរ បានលូកដៃចូលដើម្បីអន្តរាគមន៍ឲ្យភរិយាលោកឧកញ៉ាឌុច សារ៉ែម ឲ្យនៅក្រៅឃុំនោះ ។​

គួរបញ្ជាក់ផងដែរថា លោកស្រី ប៉ែន រ័ត្នថេត ភរិយាឧកញ៉ាឌុច សារ៉ែម បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ពីបទលួចលក់អចលនទ្រព្យអ្នកដទៃ ដែលមានចំនួនច្រើនហិកតា មានទីតាំងស្ថិតនៅក្នុងភូមិក្ឌុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

ពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះផងដែរ មានអ្នកអន្តរាគមន៍ព្រោងព្រាតតាំងពីដំណាក់កាលការឃាត់ខ្លួនដោយនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប៉ុន្តែការអន្តរាគមន៍នេះត្រូវបរាជ័យ ។ ក្រោយមកបន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ ចេញដិកាសន្និដ្ឋានបញ្ជូនទៅចៅក្រមស៊ើុបសួរ បែរជាលេចមុខខាងមន្ត្រីតុលាការដែលត្រូវជាអ្នកស្និទ្ធស្នាលនឹងជនត្រូវចោទ ចេញមុខអន្តរាគមន៍រត់ការណ៍ ប៉ុន្តែជាលទ្ធផល សម្រេចឃុំខ្លួន ឬមិនឃុំខ្លួនចៅក្រមស៊ើុបសួរ មិនទាន់សម្រេចនៅឡើយទេ នៅព្រលប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ ។

គេរំពឹងថា ចៅក្រមស៊ើុបសួរអាចនឹងសម្រេចឃុំខ្លួននៅថ្ងៃស្អែក ប្រសិនបើការអន្តរាគមន៍គ្រប់មជ្ឈដ្ឋានទាំងមន្ត្រីអន្ទ្រើសៗ រួមទាំងមន្ត្រីតុលាការផងនោះ ត្រូវបានបរាជ័យ ឬក៏សំណុំរឿងនេះ មិនត្រូវបានពាក់ព័ន្ធទៅនឹងអំពើសូកប៉ាន់ អំពើពុករលួយណាមួយនោះ ៕ សុខ ខេមរ៉ា

...

  1. image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print