អាជីវករខ្មែរនៅផ្សាររុងក្លឿមួយចំនួនបិទតូបរត់គេចខ្លួនភ័យខ្លាចសមត្ថកិច្ចថៃចាប់ខ្លួន ក្រោយពីអាជីវករខ្មែរម្នាក់ទៀតជនទី៣ត្រូវតម្រួតថៃឃាត់ខ្លួនបន្តបន្ទាប់

ចែករំលែក៖

ប្រទេសថៃ៖ ​អាជីវករខ្មែរនៅផ្សាររុងក្លឿស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃឈម និងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មួយចំនួនដែលបានចូលរួម ប្រើអំពើហិង្សា ទៅលើ សមត្ថកិច្ចថៃកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រូវគេរាយការណ៍ឱ្យដឹងថានៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ បានបិទតូបហើយរត់គេចខ្លួនដោយភ័យខ្លាចពីការចាប់ខ្លួនរបស់សមត្ថកិច្ចថៃ ។

ការបិទតូបរត់គេចខ្លួនរបស់អាជីវករខ្មែរទាំងនោះ គឺព្រួយបារម្មពីសុវត្ថិភាព ក្រោយពីមាន សេចក្តីរាយការណ៍ឱ្យដឹងថា មានអាជីវករខ្មែរម្នាក់ទៀត នៅផ្សាររុងក្លឿ ដែលជាជនទី៣ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន បញ្ជូនទៅខេត្តស្រះកែវ កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ម្សិលមិញរងការចោទប្រកាន់ប្រើអំពើហិង្សាទៅលើសមត្ថកិច្ចថៃនិងបំផ្លិចបំផ្លាញរថយន្ត២គ្រឿងរបស់សមត្ថកិច្ចថៃក្នុងហេតុការណ៍ប៉ះដង្គិចគ្នាផ្ទុះការតវ៉ាឈានដល់ប្រើអំពើហិង្សារវាងអាជីវករខ្មែរនិងសមត្ថកិច្ចថៃជុំវិញការបង្រ្កាបអីវ៉ាន់របស់អាជីវករខ្មែរដែលចោទប្រកាន់លក់អីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនថៃ។

សេចក្តីរាយការណ៍ពីអាជីវករខ្មែរនៅផ្សារុងក្លឿឱ្យដឹងទៀតថា ក្នុងអំពើហិង្សារវាងអាជីវករខ្មែរ និងសមត្ថកិច្ចថៃយ៉ាងហោចណាស់មានអាជីវ​ករខ្មែរចាប់ពីជាង២០០នាក់ឡើងទៅបានចូលរួមក្នុងការផ្ទុះការតវ៉ាប៉ះដង្គិចគ្នានៅពេលនោះ។

ករណីអំពើហិង្សារវាងអាជីវករខ្មែរទៅលើសមត្ថកិច្ចថៃ​កាលពីថ្ងៃទី៣ ខែកម្ភៈ នោះដែរ គេមិនទាន់ដឹងច្បាស់ថាមានអាជីវករខ្មែរប៉ុន្មាននាក់ទៀតនោះទេ ដែលស្ថិតក្នុងបញ្ជីខ្មៅរបស់ សមត្ថកិច្ចថៃស្វែងរកចាប់ខ្លួននោះ។

​ជុំវិញនៃការឃាត់ខ្លួនអាជីវករខ្មែរម្នាក់ចុងក្រោយបើតាមប្រភពព័ត៌មានពីមន្រ្តីមួយរូប ដែលបំពេញកិច្ចការងារក្នុងអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវបានប្រាប់អ្នកសារព័ត៌មានក្នុង ស្រុកកាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ ឱ្យដឹងថា ពិតជាមានការចាប់ខ្លួនអាជីវករខ្មែរ ម្នាក់ ទៀតពីសំណាក់សមត្ថកិច្ចថៃនោះមែន ក្រោយពីអាជីវករខ្មែរ២នាក់ បានចាប់ខ្លួន ហើយ ត្រូវ បានតុលាការថៃកាត់ទោសសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣ខែ ពីបទប្រើអំពើ ហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសមត្ថកិច្ចថៃ។អាជីវករខ្មែររងការចាប់ខ្លួនចុង ក្រោយនេះត្រូវ បានគេស្គាល់ឈ្មោះ ជ្រៀន ចំរើន ភេទប្រុស អាយុ៣២ឆ្នាំ ។

សូមបញ្ជាក់ថាជុំវិញនៃការចាប់ខ្លួនអាជីវករខ្មែរនៅផ្សាររុងក្លឿប្រទេសថៃនោះដែរ កាលពីថ្ងៃទី៥ ខែកុម្ភៈ ម្សិលមិញ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រ តិបត្តិ ការអន្តរជាតិកម្ពុជា បានប្រកាសព័ត៌មានមានចំនួន៦ចំណុច ក្នុងនោះសម្តេចតេជោបាន ណែនាំឲ្យការពារពលរដ្ឋខ្មែរ។

លោកឧបនាយករដ្ឋមន្រ្តីហោណាំហុង ក៏បានណែនាំ បន្ទាន់ ភ្លាមឲ្យឯកអគ្គរាជទូតនិងអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ រកមេធាវីដើម្បី ការពារពលរដ្ឋខ្មែរ រងការចាប់ខ្លួន​ទោះជាក្នុងករណីណាក៏ដោយដូចអ្វីដែលកម្ពុជាធ្លាប់បានធ្វើកន្លងមក៕

image

image

image

...

ដោយ៖ សំវិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print