យុវជន៣នាក់ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ចែករំលែក៖

ភ្នំពេញ៖ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងតាមបណ្តាញសង្គម Telegram នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះថា តំណាងអយ្យការបានសម្រេចចោទប្រកាន់យុវជន៣នាក់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

បច្ចុប្បន្ននេះ ជនត្រូវចោទទាំង៣នាក់និង សំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ។

យុវជនទាំង៣នាក់ដែលអះអាងថាជាអ្នកការពារបរិស្ថាន រួមមានឈ្មោះ ថុង រដ្ឋា ឈ្មោះ ឡុង គន្ធា និង ឈ្មោះ ភួន កែវរស្មី ។

ឈ្មោះ ថុង រដ្ឋា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោមហេតុផលបង្កើតបន្ទប់ផ្សព្វផ្សាយព័ត៌មាន និងធ្វើវិដេអូផ្សាយដោយមិនមានច្បាប់អនុញ្ញាត ។

ដោយឡែក ពួកគេទាំង៣នាក់ត្រូវបានរកឃើញថា បានធ្វើសកម្មភាពបង្ហាញពីការគាំទ្រនិងស្រឡាញ់បរិស្ថានគ្រាន់តែជាលេស ប៉ុន្តែទង្វើពួកគេមានចេតនាបង្កភាពភាន់ច្រឡំដល់មហាជន និងមានចេតនាបង្កភាពវឹកវរដល់សង្គម ៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print