ខេត្តព្រៃវែង ៖ ស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡា បើកដំណើរការចូលរៀនឡើងវិញ សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ក្រុមគ្រួសារ ស.ស.យ.ក. ស្រុកពារាំង ស្រុកកញ្ជ្រៀច ស្រុកពាមរក៍ ស្រុកពាមជរ ស្រុកកំពង់ត្របែក ស្រុកកំចាយមារ និងស្រុកស្វាយអន្ទរ បានបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគ តាមបណ្តាសាលារៀនមួយចំនួន ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីជំងឺកូវីដ ១៩ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ។
លោក សូមប្អូនៗ ក្មួយៗសិស្សានុសិស្ស ដែលនឹងត្រូវចូលរៀនវិញ នាពេលខាងមុខនេះ ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល លាងដៃជាមួយសាប៊ូ ឬអាល់កុល ឬជែល និងថែរក្សាសុខភាពឲ្យបានជាប្រចាំ ៕
...
ដោយ៖ សិលា