យុវជន៣នាក់ ត្រូវបានតុលាការ សម្រេច ដាក់ពន្ធនាគារ ពីបទ ញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

ចែករំលែក៖

ភ្នំពេញ៖លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្តាញសង្គម Telegram ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នេះ សម្រេចឃុំខ្លួនយុវជន៣នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

យុវជនទាំង៣នាក់ ដែលអះអាងថា ជាយុវជនការពារបរិស្ថាន រួមមានឈ្មោះ ថុង រដ្ឋា ឈ្មោះ ឡុង គន្ធា និង ឈ្មោះ ភួន កែវរស្មី ។

ឈ្មោះ ថុង រដ្ឋា ត្រូវបានសមត្ថកិច្ចចាប់នៅក្នុងផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោមហេតុផលបង្កើតបន្ទប់ផ្សព្វផ្សាយព័ត៌មាន និង ធ្វើវិដេអូផ្សាយដោយមិនមានច្បាប់អនុញ្ញាត ។

ដោយឡែក ពួកគេទាំង៣នាក់ ត្រូវបានរកឃើញ ថា បានធ្វើសកម្មភាពបង្ហាញពីការគាំទ្រ និងស្រឡាញ់បរិស្ថានគ្រាន់តែជាលេស ប៉ុន្តែទង្វើពួកគេមានចេតនាបង្កភាពភាន់ច្រឡំដល់មហាជន និងមានចេតនាបង្កភាពវឹកវរដល់សង្គម ៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print