អន្តរជាតិ៖ បើយោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលឥណ្ឌា បានប្រកាសនៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះថាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ អាជ្ញាធរមូលដ្ឋានរកឃើញ COVID-19 ៩០,៦៣២ករណីថ្មី និងអ្នកស្លាប់ ១,០៦៥នាក់។
បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយថា ការបូកបញ្ចូលតួលេខថ្មីខាងលើនេះ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់៤,១១៣,៨១១នាក់ ហើយក្នុងនោះអ្នកស្លាប់ក៏បាន កើនដល់៧០,៦២៦នាក់ផងដែរ។
បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌា អះអាងថា៖ មនុស្ស ៣,១៨០,៨៦៥នាក់ បានជាសះស្បើយឡើងវិញ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ បន្ថែមពីលើនេះទៅទៀត បច្ចុប្បន្ន មនុស្ស ៤៨,៨៣១,១៤៥ នាក់បានទទួលការធ្វើតេស្ដរក COVID-19 ហើយគ្រាន់តែថ្ងៃសៅរ៍ម្សិលមិញ សំណាកមនុស្ស ១,០៩២,៦៥៤នាក់ ត្រូវបានធ្វើតេស្ដ៕ដោយ៖ស តារា
...