​ខណ្ទរដ្ឋបាលព្រៃឈើសៀមរាបនៅតែបន្តការបង្រ្កាបសិប្បកម្មខុសច្បាប់ស្រុកជីក្រែងរឹបអូសឈើ​បានជាង២០០០ម៉ែត្រគូបលើសិប្បកម្ម ចំនួន៤

ចែករំលែក៖

សៀមរាបៈ បទល្មើសព្រៃឈើដែលឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនដ៏បន្តកន្ទុយគ្នាចេញចូលពីឃុំខ្វាវ ចូលសិប្បកម្ម ចំនួន២ភូមិ សុទ្ធតែសិប្បកម្មកែច្នៃដោយខុសច្បាប់ ជាង៦០កន្លែង ក្នុងនោះមានភូមិ ខ្លាឃ្មុំ ឃុំគោកធ្លកលើ និងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ហើយសិប្បកម្មទាំងនេះ ត្រូវបានធ្វើឡើងតាមគ្នា ដោយពុំមានច្បាប់អនុញ្ញាតិសូម្បីតែបន្តិចឡើយ ទើបតែពេលនេះ ដោយមានការបញ្ជាផ្ទាល់ ពីលោក ទា គឹមសុទ្ធ នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាប ឲ្យលោក ប្រាក់ម៉ារីណា នាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាបដឹកនាំកម្លាំងបង្រ្កាបសិប្បកម្មខុសច្បាប់ រឹបអូសឈើបានជាង២០០០ម៉ែត្រគូប ក្នុងរយះពេល ២ថ្ងៃ។
កិច្ចសហការបង្រ្កាបមាន ការចូលរួមពីសំណាក់ លោក សូ ផល្លា នាយផ្នែកជីក្រែង និងលោក ថៃ គឹមសុង នាយសង្កាត់ជីក្រែង រួមទាំងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ ដែលចាប់ផ្តើមបង្រ្កាប នៅចំណុចភូមិ ខ្លាឃ្មុំចំនួន៤កន្លែងរយះពេល២ថ្ងៃ គឺថ្ងៃទី៣- ទី៤ ខែកុម្ភៈឆ្នាំ២០១៦ ដោយសមត្ថកិច្ចបាន រឹបអូស ឈើហ៊ុបចំនួន៨៩ដុំស្មើនឹង២៥,១៤៥ម៉ែត្រគូបព្រមទាំងឈើជំរៀកមួយចំនួនឈើទាំងនោះត្រូវបានដឹកជញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃកំពង់ក្តីដើម្បីរក្សាទុក។

លោក ថៃ គឹមសុង នាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង បានអោយដឹងថាៈ សិប្បកម្មតូចៗជា​ច្រើន​​ដែលពុំទាន់បានបង្រ្កាប ព្រោះឡានចូលមិនរួច តែទោះជាយ៉ាងណានោះ ក្រោមការដឹកនាំរបស់លោកលោកប្រាក់ម៉ារីណានាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងបន្តនៃការបង្រ្កាបជាបន្តបន្ទាប់នូវសិប្បកម្មធំៗ ដែលកំពុងតែធ្វើសកម្មភាពដោយខុសច្បាប់នេះ ។
ប្រភពខ្សឹមខ្សៀវថា ឈ្មួញឈើរកស៊ីុរាប់សិបឆ្នាំ​ដែលល្បីថា មានខ្នងធំនៅពីក្រោយ ដែលមានឃ្លាំងសម្រាប់ដឹកឈើយកមកស្តុប ដែលត្រូវបានគេស្គាល់ថា ឈ្មោះ តាអាត និងតាសុខ សមត្ថកិច្ចមិនទាន់ហ៊ាន ប៉ះពាល់នោះទេ ដោយសារតែលឺថា បានត្រូវដងត្រូវផ្លែគ្នាហើយ ទើបសមត្ថកិច្ចពុំទាន់ហ៊ានទៅក្បែរ៕ ប៊ុន រិទ្ធី

...

...

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print