ព្រះរាជអាជ្ញារង ចុះពិនិត្យស្ថានភាពជាក់ស្តែងពីករណី លោកចាន់ ប៉ុក មេឃុំត្នោតជុំ ត្រូវបានប្រជាពលរដ្ឋប្តឹងទៅតុលាការ ពីបទឃុបឃិតគ្នារំលោ​ភដីលំនៅដ្ឋាន​ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកំពង់ធំៈ ប្រជាពលរដ្ឋជាង៤១គ្រួសារ បានកើតទុក្ខមិនពេញចិត្ត ចំពោះលោក ចាន់ ប៉ុក មេឃុំត្នោតជុំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ប្តឹងទៅលោក ងួន ញ៉ិល អោយមានការអន្តរាគមន៍តាមផ្លួវច្បាប់ទៅលើលោក ចាន់ ប៉ុក មេឃុំត្នោតជុំ ដែលបានរំលោភយកដីវត្ត ព្រមបានលើកគ្នាតវ៉ា ស្នើសុំឲ្យក្រសួងមហាផ្ទៃធ្វើការដោះដូរ លោកមេឃុំចាន់ ប៉ុក និងមេភូមិ ព្រមទាំងមនុស្សមេភូមិម្នាក់ ដោយសារតែធ្វើឲ្យប្រជាពលរដ្ឋ ចោទថាអសមត្ថភាពក្នុងការបំរើការងារសេវារដ្ឋបាលពួកគាត់ ថែមទាំងបង្ករភាពក្តៅក្រហាយយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ក្នុងការឃុបឃិតប្រព្រឹត្តអំពើពុករលួយនិងមិនព្រមជួយដោះស្រាយទំនាស់ផ្សេងៗជូនប្រជាពលរដ្ឋ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី ៥ ខែកុម្ភះ ឆ្នាំ ២០១៦ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកំពង់ធំ រួមទាំងកម្លាំងចម្រុះ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅទីតាំងដីមានទំនាស់ ប្រជាពលរដ្ឋជាង១០០គ្រួសារ បានប្រមូលផ្តុំគ្នាតវ៉ាស្ថិតនៅ ក្នុងភូមិត្នោតជុំ២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយអះអាងថា លោកមេឃុំ ចាន់ ប៉ុក រួមទាំងគូកន២នាក់ បានរំលោភយកដីវត្តត្នោតជុំ ២ហិចតា រំលោភយកអតីតៈយុទ្ធជន១០ហិកតា យកមកធ្វើជាកម្មសិទ្ធជាសម្បត្តិផ្ទាល់ខ្លួន មិនតែប៉ុណ្ណោះលោក មេឃុំ ចាន់ ប៉ុក និងលោក ប៉ោ ញួន ជាមេភូមិត្នោតជុំ៤ ព្រមទាំងលោក យោគ ម៉ិក អនុភូមិ បានឃុបឃិតគ្នារំលោភយកដី លំនៅដ្ឋានរបស់ លោក ជឹម ឆុម និងអ្នកស្រី គៀ យី ដែលពួកគាត់បានរស់នៅ និងអាស្រ័យផល តាំងពីឆ្នាំ ១៩៨៣មកម្លេះ ទើបលោកមេឃុំមានបំណង ទាមទារដីលំនៅដ្ឋានមកឲ្យប្រជាពលរដ្ឋលក់ដូរ ដើម្បីលក់ប្រមូលលុយដាក់ហោប៉ៅខ្លួនឯង។
លោក ជឹម ឆុម និងអ្នកស្រី គៀ យី​ ដែលជាដើមបណ្តឹង បានរៀបរាប់ប្រាប់ថា ដីនេះគាត់បានរស់នៅតាំងពី តូចរហូតគាត់រៀបការ មានកូនអាយុ៣០ឆ្នាំទៀតហើយ ពុំដែលមានបញ្ហានោះទេ ទើបតែមកដល់ថ្ងៃទី៦ ខែ កុម្ភះ ឆ្នាំ ២០១៦នេះ បែរជាលោកមេឃុំ ព្រមទាំងបក្សពួក បាននាំគ្នារុះរើរបងផ្ទះគាត់ កាប់បំផ្លាញ់ដំណាំ រុះរើរោងគោ យកដីនៅមុខផ្ទះសាងសង់ជាតូបលក់អ៊ីវ៉ាន់ ដោយគាត់ឃើញថា វាជាអំពើអយុត្តិធម៌ពេក ដែលមេ ឃុំដែលប្រជាពលរដ្ឋបានចាត់ទុកជាម៉ែជាឪ បែរជាលួចឆ្នក់មករុះរើរបងកាប់បំផ្លាញដំណាំ ខណៈពេលអ្នកស្រី មិននៅផ្ទះរវល់ទៅធ្វើជាកម្មករចំការកៅ ទើបបានដាក់ពាក្យបណ្តឹងទៅតុលាការ ។
លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ធំ បានបញ្ជាក់ថា ចំពោះទង្វើរបស់លោកមេ ឃុំដែលបានឆ្លៀតឱកាស ពេលម្ចាស់ផ្ទះមិននៅ បែរជាដឹកនាំកម្លាំងជាច្រើននាក់មករុះរើរបងផ្ទះនិងកាប់​បំផ្លាញដំណាំរបស់ប្រជាពលរដ្ឋ ហើយបានយកតូបមកដាក់លក់នៅមុខផ្ទះគេទៀត វាគឺជាការប្រព្រឹត្តប្រាស ចាកពីច្បាប់ ដោយសារតែពុំមានការជូនដំណឹងដល់ស្រុក ខេត្តក្នុងការឯកភាពក្នុងការអនុវត្តច្បាប់ ទើបបណ្តាលឲ្យមានការប្តឹងរហូតដល់ទៅ៣រូប ។ លោក ចាន់ ប៉ុក មេឃុំ ត្នោតជុំ បានឲ្យដឹងថា មូលហេតុដែលគាត់បានចាក់ដីមុនផ្ទះរបស់ ដើមបណ្តឹង ហើយធ្វើតូប លក់នៅមុខផ្ទះនោះ ដោយសារតែដីនេះ កាលពីសង្គមចាស់ជាដីផ្សារ លុះក្រោយថ្ងៃរំដោះ មកប្រជាពលរដ្ឋបាននាំគ្នាលក់តាម​ផ្លូវរទេះហើយពុំបានលក់នៅលើដីមានទំនាស់នេះទេ ដោយសារតែទីតាំងនេះទឹកលិច ហើយក្រុមគ្រួសារនេះ បានសាងសង់ផ្ទះតាំងពីឆ្នាំ ១៩៨៣ ក្រោយមកឃុំចង់បង្កើតជាផ្សារ តែគាត់មិនព្រមចាកចេញទេ ក្រោយមក ក្រុមប្រឹក្សាឃុំ បានប្រជុំឯកភាពរឹបអូសយកដីមកវិញ ដើម្បីធ្វើជាផ្សារ ហើយក៏បានរុះរើរបងកាប់ដំណាំចោលតែម្តង តែពុំ បានធ្វើលិខិតជម្រាបទៅស្រុក និងខេត្តដែរ ព្រោះសំអាងលើអំណាចរបស់ឃុំ។
ប្រជាពលរដ្ឋបានសំណូមពរ ឲ្យលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងក្រសួងមហាផ្ទៃ ធ្វើការផ្លាសប្តូរលោក មេឃុំថ្មី ដោយសារតែ ពុំបានជួយដល់ប្រជាពលរដ្ឋ តែបែរជានាំតែរឿងក្តៅក្រហាយដល់ពួកគាត់។ ដោយ ប៊ុន រិទ្ធី


image image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print