មេដឹកនាំសិទ្ធិមនុស្សរបស់ UN ទទូចឲ្យរុស្ស៉ីបើកការស៉ើបអង្កេតឬសហការជុំវិញករណីមេបក្សប្រឆាំងរុស្ស៉ី ត្រូវគេបំពុល

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA ចេញផ្សាយនារសៀលថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះថា ដើម្បីស្វែងរកមន្ទិលសង្ស័យលើករណីបំពុលមេដឹកនាំបក្សប្រឆាំងរុស្ស៉ី លោក អាឡិចហ្សី ណាវ៉ាល់នី (Alexei Navalny) ដោយសារធាតុគីមីបំផ្លាញប្រព័ន្ធសរសៃប្រសាទប្រភេទណូវិចូក (Novichok) ពេលនេះឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានអំពាវនាវឲ្យប្រទេសរុស្ស៊ីបើកការស៉ើបអង្កេត ឬសហការជាមួយប្រទេសអាល្លឺម៉ង់ ជុំវិញការស៊ើបអង្កេតដោយឯករាជ្យពេញលេញមួយ

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់លោកស្រី មីឈែល បាឆេលែត (Michelle Bachelet) ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់UN បាននិយាយថា ចំនួនករណីបំពុល ឬការធ្វើឃាតក្នុងទម្រង់ដទៃទៀតទៅលើពលរដ្ឋឬអតីតពលរដ្ឋរុស្ស៊ីទាំងនៅលើដីបរទេស និងក្នុងប្រទេសរុស្ស៉ីផ្ទាល់ ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។

គួររម្លឹកផងដែរថា មេដឹកនាំបក្សប្រឆាំងរុស្ស៉ី លោក អាឡិចហ្សី ណាវ៉ាល់នី (Alexei Navalny) ត្រូវបានគេដឹកតាមយន្តហោះបញ្ជូនទៅព្យាបាលនៅប្រទេសអាល្លឺម៉ង់ កាលពីខែមុន ក្រោយផឹកទឹកតែដែលមានជាតិពុល។ ជាក់ស្តែងកាលពីថ្ងៃចន្ទទី៧ ខែកញ្ញានេះ មន្ទីរពេទ្យCharite នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានគូសបញ្ជាក់ថា ក្រុមគ្រូពេទ្យលែងត្រូវការអនុវត្តវិធីសាស្រ្ត Medical Induced Coma (ការធ្វើឲ្យអ្នកជំងឺ ស្ថិតក្នុងស្ថានភាពសន្លប់ស្តូកស្តឹង) លើអ្នករិះគន់វិមានក្រឹមឡាំងរូបនេះទៀតហើយ ហើយលោក Navalny អាចឆ្លើយតបចំពោះការនិយាយស្តីបាន។

បើតាមលោកស្រី Rupert Colville អ្នកនាំពាក្យរបស់លោកស្រី Bachelet ថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា៖ ក្នុងហេតុការណ៍បំពុលពីមុនមកៗ រួមទាំងករណីនេះផងដែរ គឺពុំទាន់មានការអនុវត្តនីតិវិធីច្បាប់ត្រឹមត្រូវណាមួយនៅឡើយទេ ដែលជាលទ្ធផលធ្វើឲ្យបញ្ហានិទណ្ឌភាពនៅក្នុងប្រទេសរុស្ស៉ី៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print