កត់ត្រា​ចំនួន​ករណី​ឆ្លង COVID-19 ប្រចាំថ្ងៃ​ជាង​៣០​ម៉ឺន​នាក់ ដែលជា​តួលេខ​ខ្ពស់បំផុត​, នេះបើយោងតាមអង្គការ​សុខភាព​ពិភពលោក

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមកាអះអាងពីអង្គការ​សុខភាព​ពិភពលោក (WHO) កាលពីថ្ងៃអាទិត្យទី​១៣ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ បាន​កត់ត្រា​ការកើនឡើង​ការឆ្លង​ជំងឺ COVID-19 ប្រចាំថ្ងៃ​ដោយក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយនេះ ករណី​ឆ្លង​ថ្មី​មានចំនួន ៣០៧,៩៣០​ករណី​​ ។ ដោយនេះ​ជា​តួលេខ​ឆ្លង​ប្រចាំ​ច្រើន​បំផុត​នៅត្រឹម​មួយថ្ងៃ​ប៉ុណ្ណោះ​ ខណៈចំនួន​អ្នកស្លាប់ បាន​កើនឡើង​ជាង ៥,៥០០​នាក់​ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​ជា​សកល​បាន​កើនឡើង​រហូតដល់ ៩១៧,៤១៧​នាក់​។​

ចំពោះការកើនឡើង​ច្រើន​បំផុត​នៃ​ករណី​ឆ្លង​ជំងឺ COVID-19 ត្រូវបាន​រាយការណ៍​ថា៖ មាននៅ​ក្នុង​ឥណ្ឌា អាមេរិក និង​ប្រេ​ស៊ី​ល​។ នៅ​ទូទាំង​ពិភពលោក ករណី​ឆ្លង​សរុប មាន​ជាង​២៨​លាន​ករណី​ដែល​ពាក់កណ្តាល​នៃ​ករណី​ទាំងនេះ​បានកើត​ឡើង​នៅ​ទ្វីបអាមេរិក​។ ​នេះបើតាម​ការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC ។

​សូមជម្រាបថា យោងតាមកត់ត្រា​ដោយ WHO បានបញ្ជាក់ថា ករណី​ឆ្លង​ប្រចាំថ្ងៃ​ច្រើនជាងគេ​ គឺ​នៅ​ថ្ងៃទី​៦ ខែកញ្ញា​នៅពេល​ដែ​ការ​រ​ឆ្លង​ថ្មី​មាន​ចំនួន ៣០៦,៨៥៧ ករណី​។​

​គួរបញ្ជាក់ដែរថា នៅ​ថ្ងៃទី​១៣ ខែកញ្ញាម្សិលមិញនេះ ប្រទេសឥណ្ឌា​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ចំនួន ៩៤,៣៧២ តាម​ពីក្រោយ​ដោយ​បន​អាមេរិក​ដែលមាន​ចំនួន​អ្នក​ឆ្លង​ថ្មី ៤៥,៥២៣​នាក់ និង​ប្រទេស​ប្រេ​ស៊ី​ល​មាន​ចំនួន ៤៣,៧១៨ នាក់​។ ចំណែកឯក្នុង​រយៈពេល ២៤ ម៉ោង​កន្លងមកនេះ ចំនួន​ករណី​ស្លាប់​ជាង​១,០០០​នាក់ ត្រូវបាន​កត់ត្រា​នៅ​អាមេរិក​និង​ឥណ្ឌា ខណៈ​ប្រេ​ស៊ី​ល​មាន​មនុស្ស​ចំនួន ៨៧៤ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ COVID-19​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print