លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សំណេះសំណាលសួរសុខទុក្ខ ប្រគល់ម៉ូតូ,អាវភ្លៀង និងថវិកា ជូនមន្រ្តីនគរបាលស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាននាំយកអាវភ្លៀង ម៉ូតូ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អាវភ្លៀងចំនួន១៣៣អាវ រួមជាមួយម៉ូតូចំនួន០៥គ្រឿង និងថវិកាក្នុងម្នាក់ៗចំនួន៥០,០០០រៀល សរុប១៣៣នាក់។

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលតែងតែគិតគូរពីសុខទុក្ខរបស់មន្រ្តីក្រោមឱវាទទាំងអស់នៅទូទាំងប្រទេស។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានសង្កត់ធ្ងន់និងបានផ្តាំផ្ញើកងកម្លាំងទាំងអស់ ត្រូវរួមសាមគ្គីគ្នាតែមួយ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានល្អ ធ្វើការបង្រ្កាបរាល់រូបភាពផ្សេងៗដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន ធ្វើយ៉ាងណាថែរក្សាសេចក្តីសុខជូនប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ត្រូវថែទាំសុខភាព និងចេះអនាម័យជាប្រចាំ ហើយចូលរួមផ្សព្វផ្សាយវិធានការការពារមេរោគរាតល្បាតកូវីដ-១៩ ឱ្យបានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺដ៏កាចសាហាវនេះ ដោយយថាហេតុណាមួយ។

ជាចុងក្រោយលោកស្នងការ បានសម្តែងនូវការកោតសរសើរ និងអរគុណដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលពញាឮទាំងអស់ ក្នុងការបំពេញតួនាទីភារកិច្ចនាពេលកន្លងមក និងជូនពរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print