ព្រឹកស្អែក..! សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញ ទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់ ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖
សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

សម្តេចថ្លែងបន្តថា៖ ថ្ងៃនេះគឺបិណ្ឌ១៤ ហើយ។ ថ្ងៃស្អែកគឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ដែលខ្ញុំនិងភរិយាគ្រោងនឹងទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់ ខេត្តកំពង់ស្ពឺ។ ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ ទើបយើងមានឱកាសប្រារព្ធពិធីបុណ្យតូចធំជាច្រើនដោយគ្មានការភ័យខ្លាច។ ខ្ញុំនិងភរិយាសូមចូលរួមរីករាយកាន់បិណ្ឌជាមួយបងប្អូនជនរួមជាតិនៅទូទាំងប្រទេស។ នៅក្នុងឱកាសនេះដែរ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូប ទៀន នៅតាមទីកន្លែងសក្ការៈបូជាផ្សេងៗ។

សម្តេចសូមអាជ្ញាធនៅតាមបណ្តាខេត្តនានាជួយសម្រួលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈអោយបានល្អដើម្បីបង្កល្ខណៈកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋនិងទេសចរបានចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។

ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាការពារសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩ (Covid-19)។ សូមបន្តពាក់ម៉ាសការពារ ជាពិសេសក្នុងពិធីបុណ្យដែលមានមនុស្សចូលរួមច្រើន។ ត្រូវឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ។

សូមជូនពរបងប្អូនជនរួមជាតិធ្វើដំណើសុខសប្បាយមានសុវត្ថិភាពតាមផ្លូវ និងបានរីករាយជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌគ្រប់ៗគ្នាកុំបីខាន៕

អរគុណសន្តិភាព

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print