កម្ពុជានាំចេញទៅអង់គ្លេស លើផលិតផលសម្លៀកបំពាក់ កង់ និងស្បែកជើងក្នុងទំហំទឹក​ប្រាក់​ជាង ៩៧៨ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអះអាងថា ក្នុងឆ្នាំ២០១៩ កន្លង​ទៅ កម្ពុជានាំចេញទៅអង់គ្លេសលើផលិតផលសម្លៀកបំពាក់ កង់ និងស្បែកជើង ក្នុងទំហំ​ទឹក​ប្រាក់ជាង ៩៧៨ លានដុល្លារអាមេរិក ខណៈពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស មាន​ទំហំ​ទឹកប្រាក់សរុបប្រមាណ ១,០៥ ប៊ីលានដុល្លារអាមេរិក។ ការលើកឡើងនេះ ក្នុងជំនួប​ពិភាក្សា​ការងារជាមួយលោក Marc Thayre អនុប្រធានបេសកកម្មនៃស្ថានទូតចក្រភពអង់​គ្លេសប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម។

លោក សុខ សុភ័ក្ត្រ បានបង្ហាញជំហររបស់កម្ពុជាក្នុងការគាំទ្រប្រព័ន្ធ​ពហុភាគី​និយម ក្នុងពាណិជ្ជកម្មអន្តរជាតិ គាំទ្រកិច្ចកំណែរទម្រង់អង្គការពាណិជ្ជកម្មពិភព​លោក​សំដៅ​ធានាតម្លាភាពនិងភាពស្មើគ្នារវាងសមាជិក ព្រមទាំងជំរុញប្រទេសអភិវឌ្ឍន៍ រួមទាំងអង់គ្លេស ឱ្យបន្តគាំទ្រសកម្មភាពពាណិជ្ជកម្មរបស់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានការអភិវឌ្ឍ​តិច​តួច តាមរយៈការផ្តល់ប្រព្រឹត្តកម្មដោយឡែកនិងពិសេស (S&DT) ក្នុងការធ្វើពាណិជ្ជកម្ម។

លោក Marc Thayre បានលើកឡើងពីគោលនយោបាយពាណិជ្ជកម្មរបស់​ចក្រភព​អង់គ្លេសក្រោយការចាកចេញពីសហភាពអឺរ៉ុប (Brexit) និងដំណើរការវិវត្តនៃការជ្រើស​រើស​អគ្គនាយកថ្មីរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះមានបេក្ខភាពមក​ពីអង់គ្លេស​ផងដែរ។ លោក Marc Thayre បានបង្ហាញសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ពិសេសក្នុងវិស័យពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលបានប៉ះ​ពាល់ដោយ​មេរោគរាតត្បាតជាសកលកូវីដ-១៩៕

...

ប្រភព ៖ AKP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print